(VOVworld)-នាថ្ងៃទី៥ធ្នូ នៅរដ្ឋធានី Buenos Aires អាហ្សង់ទីននិងវៀតណាមបាន
អនុវត្តជំនួបពិគ្រោះយោបល់នយោបាយលើកទី៧ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការ
ទ្វេភាគី។នៅក្នុងជំនួបនេះ អនុរដ្ឋមន្ត្រីការបទេសប្រទេសម្ចាស់ផ្ទះ លោក Calos Foradori
និងអនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Dang Dinh Quy បានឯកភាពគ្នា បន្តពង្រឹង
និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វេទិកាពហុភាគី ក្នុងនោះមានវេទិកា សហប្រតិ
បត្តិការអាមេរិកឡាទិននិងអាស៊ីអាគ្នេយ៍ ព្រមទាំងសង្កត់ធ្ងន់នូវសារៈសំខាន់ នៃការដោះ
ស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងធម្មនុញ្ញ អង្គការសហ
ប្រជាជាតិ។ អនុរដ្ឋមន្ត្រី Calos Foradori បានសម្តែងគោលបំណងបង្កើន កិច្ចសហប្រតិ
បត្តិការជាមួយប្រទេសអាស៊ី-ប៉ាស៊ីហ្វិកមួយចំនួន ក៏ដូចជាការចូលរួម សន្ធិសញ្ញាស្និទ្ធ
ស្នាលនិងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន៕