វៀតណាមនិងអាហ្រ្វិកខាងត្បូងជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ

Chia sẻ
(VOVworld)-អាហ្វ្រិកខាងត្បូងកំពុងខំប្រឹងប្រែងជម្រុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសនានាក្នុងនោះ 
វៀតណាមនិងអាហ្រ្វិកខាងត្បូងជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ - ảnh 1
លោកស្រី Kgomotso Ruth Magau ឯកអគ្គរដ្ឋទូតអាហ្វ្រិកប្រចាំនៅវៀតណាម

(VOVworld)-អាហ្វ្រិកខាងត្បូងកំពុងខំប្រឹងប្រែងជម្រុញកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសនានាក្នុងនោះ វៀតណាមជា
 ដៃគូមួយក្នុងចំណោមដៃគូពោរពេញទៅដោយសក្តានុភាព។​នេះជាការអះអាង
 របស់លោកស្រី Kgomotso Ruth Magau ឯកអគ្គរដ្ឋទូតអាហ្វ្រិកប្រចាំនៅវៀតណាម
 នៅក្នុងសិក្ខាសាលាជួបប្រាស្រ័យអង្គភាពអាជីវកម្មវៀតណាម-អាហ្វ្រិកដែលប្រ
 ព្រឹត្តទៅនៅទីក្រុងហូជីមិញនាថ្ងៃទី២៣មិថុនា។ តាមលោកស្រី Kgomotso Ruth
 Magauថា បច្ចុប្បន្ន អាហ្វ្រិកខាងត្បូងមានគោលនយោបាយអាទិភាពជាច្រើន
លើវិស័យវិនិយោគ ពាណិជ្ជកម្មសម្រាប់វិនិយោគិនបរទេស តាមនោះអង្គភាព
អាជីវកម្មវៀតណាមនឹងមានឱកាសកាន់តែច្រើនក្នុងការទាក់ទងផ្ទាល់ជាមួយនឹង
 ទីផ្សាររបស់អាហ្វ្រិកខាងត្បូងប្រកបដោយប្រសិទ្ធិភាពផងដែរ៕

ប្រតិកម្មទៅវិញ