|
វៀតណាមនិងអ៊ីស្រាអែលជំរុញទំនាក់ទំនងសហប្រតិបត្តិការ |
(VOV)_នារសៀលថ្ងៃទី១៣កុម្ភះ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅវៀត ណាម លោក Meirav Eilon Shahar ។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc សង្ឃឹមថា៖នាពេលខាងមុខនេះទំនាក់ទំនងសហប្រតិបត្តិការរវាងភាគី
ទាំងពីរបានជំរុញខ្លាំងក្លាថែមទៀត អភិវឌ្ឍន៍ល្អប្រសើរថែមទៀត។ វាយតំលៃខ្ពស់ចំ
ពោះគំរោងការណ៍ដែលអ៊ីស្រាអែលអនុវត្តនៅវៀតណាម នាយករដ្ឋមន្ត្រី បានស្នើអោយ
ស្ថានទូតអ៊ីស្រាអែលបង្កើនទំនាក់ទំនងសហប្រតិបត្តិការជាមួយក្រសួងការបរទេស វៀតណាម ដើម្បីបើកទូលាយសកម្មភាពសហប្រតិបត្តិការ។ វៀតណាមស្វាគមន៍សហ
គ្រាសអ៊ីស្រាអែលវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម។ ទន្ទឹមនឹងនោះ នាយករដ្ឋ
មន្ត្រីក៏មានគោលបំណងថា៖អ៊ីស្រាអែលជួយឧបត្ថម្ភវៀតណាមជំរុញកិច្ចសហប្រតិ
បត្តិការនៅវិស័យដែលប្រទេសនេះមានឧត្តមភាព ដូចជា៖សន្តិសុខបណ្ដាញអ៊ីនធឺ
ណែត កសិកម្ម ពលកម្ម និងការពារជាតិ។
រីឯ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅវៀតណាម លោក Meirav Eilon Shahar
បានចាត់ទុកថា៖ប្រទេសទាំងពីរនឹងសម្រេចវង់ចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេ
រីយ៉ាងឆាប់ៗ បើកចេញយថាទស្សន៍សហប្រតិបត្តិការថ្មី សំរាប់ទំនាក់ទំនងទ្វេភាគី។
ឯកអគ្គរដ្ឋទូត Meirav Eilon Shahar ក៏បានចាត់ទុកថា៖ព្រឹត្តិការណ៍ ប្រធានាធិបតី
អ៊ីស្រាអែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម នឹងបើកចេញឱកាសយ
ថាទស្សន៍សហប្រតិបត្តិការថ្មីជាច្រើនរវាងប្រទេសទាំងពីរ៕