ក្នុងជំនួបនេះ ភាគីទាំងពីរបានចាត់ទុកថា ទំហំពាណិជ្ជកម្មប្រមាណ ១៧០លាន ដុល្លារអាមេរិកក្នុងមួយឆ្នាំ រវាងវៀតណាម និងអ៊ូសបេគីស្ថាន គឺមិនទាន់សក្តិសមនឹង ទំនាក់ទំនងនយោបាយល្អប្រសើរ និងសក្ដានុពលសហប្រតិបត្តិការល្អរវាងប្រទេស ទាំងពីរនៅឡើយ។ យោងតាមប្រធាន VCCI លោក Pham Tan Cong ប្រទេសទាំងពីរ នៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ដោយសារអ៊ូសបេ គីស្ថាន គឺជាប្រទេសនាំចេញកប្បាសធំជាងគេទី ៣ នៅលើពិភពលោក ខណៈដែល វៀតណាមត្រូវការនាំចូលកប្បាសក្នុងបរិមាណធំ ដើម្បីបម្រើឧស្សាហកម្មវាយនភណ្ឌ ក្នុងស្រុក។ វៀតណាមមានផលិតផលឧស្សាហកម្ម និងទំនិញប្រើប្រាស់ជាច្រើន ប្រភេទដូចជាតែ កាហ្វេ អាហារសមុទ្រ... ដែលអាចបំពេញតម្រូវការនាំចូលរបស់ អ៊ូសបេគីស្ថាន។ មេដឹកនាំ VCCI ក៏បានចាត់ទុកថា អ៊ូសបេគីស្ថានជាច្រកទ្វារឈាន ចូលទីផ្សារចំនួនប្រជាជន ៥០០ លាននាក់នៅតំបន់អាស៊ីកណ្តាល។ ដូច្នេះ VCCI និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មអ៊ូសបេគីស្ថាននឹងចុះហត្ថលេខាលើកិច្ចព្រម ព្រៀងសហប្រតិបត្តិការនាពេលឆាប់ៗនេះ ជំរុញការបង្កើតក្រុមប្រឹក្សាធុរកិច្ច វៀតណាម-អ៊ូសបេគីស្ថាន។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអ៊ូសបេគីស្ថាន លោក Bakhtiyor Saidov និងថ្នាក់ដឹកនាំសមាគមសហគ្រាសនិងសម្ព័ន្ធក្រុមហ៊ុនធំៗជាង ៤០ របស់អ៊ូសបេ គីស្ថានបានអះអាងពីការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម ដោយសង្កត់ធ្ងន់ថា សហគ្រាសវៀតណាមអាចរកឃើញឱកាសសហប្រតិបត្តិការ ជាមួយអ៊ូសបេគីស្ថានលើវិស័យដូចជា៖ ថាមពល ការផលិតម៉ាស៊ីន សារធាតុគីមី ស្បែកជើង ឧស្សាហកម្មម្ហូបអាហារ និងការកែច្នៃឈើ៕