វៀតណាមនិងអាមេរិកឯកភាពជំរុញការជំនះពុះពារលើផលវិបាកនៃសង្គ្រាម

Chia sẻ
Vovworld-នារសៀលថ្ងៃទី៤មិថុនានៅទីក្រុងហាណូយ
ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួង
ការពារប្រទេសវៀតណាមបានទទួលជួប​សន្ទនាជាមួយ
លោកស្រី Kelly Magsamen 
វៀតណាមនិងអាមេរិកឯកភាពជំរុញការជំនះពុះពារលើផលវិបាកនៃសង្គ្រាម - ảnh 1
វៀតណាមនិងអាមេរិកឯកភាពជំរុញការជំនះពុះពារលើផលវិបាកនៃសង្គ្រាម (congly.com.vn)

        Vovworld-នារសៀលថ្ងៃទី៤មិថុនានៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក
Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួលជួប​
សន្ទនាជាមួយលោកស្រី Kelly Magsamen ឧបការីស្ដីទីរដ្ឋមន្ត្រីក្រសួងការពារ​ជាតិអាមេរិក(ទទួលបន្ទុកបញ្ហាសន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក)ក្នុងឱកាសលោកស្រី
​មក​បំពេញទស្សនកិច្ចនៅវៀតណាម។

        នៅពិធីទទួលជួបសន្ទនានេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បាន​អះអាង
នូវរាល់សមិទ្ធផលសហប្រតិបត្តិការល្អប្រសើរក្នុងទំនាក់ទំនងរវាងវៀតណាម-
អាមេរិក។ រីឯលោកស្រី Kelly Magsamen បានចាត់ទុកថា លើមូលដ្ឋាន​សហប្រតិបត្តិ
ការដែលមានស្រាប់នោះ ភាគីទាំងពីរត្រូវបង្កើនការចែករំលែក​ព័ត៌មានផ្លាស់ប្តូរ
គណៈប្រតិភូជាន់ខ្ពស់ អនុវត្តល្អអនុស្សារណៈការពារជាតិ​ទ្វេ​ភាគីដែលបានចុះ
ហត្ថលេខា រួមចំណែកលើកកំពស់ប្រសិទ្ធភាពសហប្រតិបត្តិ​ការការពារជាតិ
ជំរុញការជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាម៕

ប្រតិកម្មទៅវិញ