វៀតណាមនិងអាមេរិកសហប្រតិបត្តិការដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់

Chia sẻ
(VOVworld)-“កិច្ចសហប្រតិបត្តិការការពារជាតិនឹងរួម
ចណែកយ៉ាងសកម្មចូលក្នុងទំនាក់ទំនងរវាងវៀត
ណាមនិងអាមេរិកសំដៅកសាងសន្តិភាព ស្ថិរភាពក្នុង
តំបន់ អាស៊ី ប៉ាស៊ីហ្វិក”។
វៀតណាមនិងអាមេរិកសហប្រតិបត្តិការដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់ - ảnh 1
ជំនួបសន្ទនាគោលនយោបាយការពារជាតិ
វៀតណាម- អាមេរិក (រូបថតៈ qdnd.vn)

(VOVworld)-“កិច្ចសហប្រតិបត្តិការការពារជាតិនឹងរួមចណែកយ៉ាងសកម្មចូលក្នុង
ទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក សំដៅកសាងសន្តិភាព ស្ថិរភាពក្នុងតំបន់
អាស៊ី ប៉ាស៊ីហ្វិក”។ នោះគឺជាគោលបំណងរួមរបស់គណៈប្រតិភូ ការពារប្រទេស
វៀត​ណាមនិងអាមេរិកនៅក្នុងការជួបសន្ទនាគោលនយោបាយការពារជាតិវៀត
ណាម- អាមេរិក ថ្នាក់អនុរដ្ឋមន្រ្តីលើកទី៣ ដែលប្រព្រឹត្តទៅនាថ្ងៃទី១១មករា នៅ
ទីក្រុងហាណូយ។គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការពារ
ប្រទេសវៀតណាម ឧត្តមសេនីយ៌ឯកបំរុង Nguyen Chi Vinh។ ក្នុងជំនួបសន្ទនា
នេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ អំពីវិស័យមួយចំនួនដែលទាក់ទិនដល់ទំ
នាក់ទំនងសហប្រតិបត្តិការការពារ ជាតិវៀតណាម អាមេរិក ក៏ដូចជាបណ្តាបញ្ហា
សន្តិសុខរួមរបស់តំបន់អាស៊ី ប៉ាស៊ីហ្វិកនិងលើពិភពលោក។ ភាគីទាំងពីរបានចាត់
ទុកថា នាពេលខាងមុខត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថ្មីមួយចំនួនដូច
ជាបណ្តុះបណ្តាលប្រភពធនធានមនុស្សចូលរួមរាល់សកម្មភាពរក្សាសន្តិភាពនៃ
អ.ស.ប ជួយសង្រ្គោះគ្រោះធម្មជាតិ និង រុករកជួយសង្គ្រោះជាដើម៕

ប្រតិកម្មទៅវិញ