|
ឯកអគ្គរដ្ឋទូតអាមេរិកលោក Ted Osius ថ្លែងមតិនៅសិក្ខាសាលា |
(VOVworld)-សិក្ខាសាលាស្តីពី “ទំនាក់ទំនងវៀតណាម អាមេរិករយៈពេល២០ ឆ្នាំ៖ យថាទស្សន៍សហប្រតិបត្តិការសេដ្ឋកិច្ច អប់រំនិងបន្ទាប់មកគឺកិច្ចព្រមព្រៀង TPP” បានប្រព្រឹត្តទៅនាថ្ងៃទី១៤មករានៅទីក្រុងហូជីមិញ។ ថ្លែងមតិបើកសិក្ខា សាលា
លោក Le Quang Long នាយករងមន្ទីរកិច្ចការបរទេសទីក្រុង ហូជីមិញបានឲ្យដឹងថា ទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម អាមេរិក ជាពិសេសកិច្ចសហប្រតិបត្
តិការលើវិស័យពាណិជ្ជកម្ម វិនិយោគនិងអប់រំ កំពុង ខិតមកជិតនឹងឱកាសដ៏ធំធេង នៅពេលបញ្ចប់កិច្ចព្រមព្រៀងដៃគូពាណិជ្ជ កម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) និងការបង្កើតសាកលវិទ្យាល័យ Fullbright វៀតណាមនៅទីក្រុងហូជីមិញនាពេល
ខាងមុខ។ នោះជាកម្លាំងចលករសម្រាប់ នាំទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀត
ណាម អាមេរិកមានការអភិវឌ្ឍកាន់តែ ស៊ីជម្រៅនិងជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ។
អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម
លោក Ted Osius បានសង្ឃឹមថា ដោយគ្រឹះស្ថាននៃទំនាក់ទំនង២០ឆ្នាំ រួមជាមួយ
ការចាប់បដិសន្ធិរបស់កិច្ចព្រមព្រៀង TPP នឹងរួមចំណែកពង្រឹងនិង ពង្រីកទំនាក់
ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ចនិងអប់រំ៕