វៀតណាមនិងអាមេរិកពន្លឿនដំណើរការបើកទីផ្សារផលិតផលកសិកម្ម

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក នាថ្ងៃទី ២៨ ខែសីហា អនុរដ្ឋមន្ត្រីលោក Hoang Trung និងគណៈប្រតិភូនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រី Jason Hafemeister និងតំណាងទីភ្នាក់ងារពាក់ព័ន្ធនៃក្រសួងកសិកម្មរបស់សហរដ្ឋអាមេរិក។
វៀតណាមនិងអាមេរិកពន្លឿនដំណើរការបើកទីផ្សារផលិតផលកសិកម្ម - ảnh 1គណៈប្រតិភូក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយអនុរដ្ឋមន្ត្រី Hoang Trung បានធ្វើការជាមួយអនុរដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិក លោក Jason Hafemeister (រូបថត៖ VOV)

អនុរដ្ឋមន្ត្រីលោក Hoang Trung បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះមានគោលបំណងពន្លឿនការបើកទីផ្សារសម្រាប់ផ្លែឈើមួយចំនួន ដែល វៀតណាមមានគុណសម្បត្តិក្នុងការនាំចេញ; ពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរលើវិស័យការពាររុក្ខជាតិ; និងជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងការវិនិយោគក្នុងផលិតកម្មកសិកម្មប្រកបដោយនិរន្តរភាព និងការកាត់បន្ថយការបំភាយឧស្ម័ន៖ “យើងមានផ្លែឈើ ៨ ប្រភេទដែលនាំចេញទៅទីផ្សារអាមេរិក ហើយផ្លែផាសិនជាប្រភេទផ្លែ ឈើទី ៩។ មកដល់ពេលនេះ ដំណាក់កាលបច្ចេកទេសត្រូវបានភាគីទាំងសងខាងដោះស្រាយតាមបទប្បញ្ញត្តិរបស់ភាគីនីមួយៗ ហើយសង្ឃឹមថា នៅពេលវេលាយ៉ាងឆាប់ៗខាងមុខ ផ្លែផាសិនរបស់យើងនឹងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ ទាក់ទិននឹងបញ្ហានៃការបើកទីផ្សារនេះ មានផ្លែឈើជាបន្តបន្ទាប់ ដែលក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានដឹកនាំបំពេញឯកសារបច្ចេកទេស ដូចជា ក្រូចឆ្មាគ្មានគ្រាប់ ខ្នុរ និងផ្លែត្របែកជាដើម។ ទាំងនេះគឺជាផ្លែឈើដែលយោងទៅតាមសំណើរបស់ធុរកិច្ចអាមេរិក ក៏ដូចជាសហគមន៍វៀតណាមរបស់យើង យើងពិតជាសង្ឃឹមថា ផ្លែឈើទាំងនេះនឹងត្រូវបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋ អាមេរិក។ យើងនឹងបន្តការចរចាបើកចំហដើម្បីឱ្យផ្លែឈើទាំងនេះនឹងមានលក់ក្នុងពេលឆាប់ៗនៅទីផ្សារសហរដ្ឋអាមេរិក”។

អនុរដ្ឋមន្ត្រី Hoang Trung សង្ឃឹមថា ក្រសួងកសិកម្មអាមេរិកនឹងមានសំឡេងសមស្របក្នុងដំណើរការពិគ្រោះយោបល់ទាក់ទងនឹងករណីការពារពាណិជ្ជកម្មសម្រាប់ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវៀតណាម ជាពិសេសចំពោះឈើ បង្គាទឹកក្តៅ និងទឹកឃ្មុំរបស់វៀតណាម៕

ប្រតិកម្មទៅវិញ