វ៉ាក់សាំងបង្ការ​ជំងឺ​អ៊ុត​ស្វាដំបូង​ត្រូវបានអនុម័តដោយ WHO

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ១៣ ខែកញ្ញា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអនុម័តជាបឋមលើវ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថដាណឺម៉ាក Bavarian Nordic ជាវ៉ាក់សាំងបង្ការជំងឺអ៊ុតស្វាដំបូងបង្អស់។

ការអនុម័តជាបឋមរបស់ WHO មានន័យថា វ៉ាក់សាំងនេះមានគុណភាពល្អ សុវត្ថិភាព និងមានប្រសិទ្ធភាព។ ទីភ្នាក់ងារអង្គការសហប្រជាជាតិក៏ពឹងផ្អែកលើដំណើរការនេះ មុនពេលទិញផលិតផលវេជ្ជសាស្រ្ត។

វ៉ាក់សាំងបង្ការ​ជំងឺ​អ៊ុត​ស្វាដំបូង​ត្រូវបានអនុម័តដោយ WHO - ảnh 1វ៉ាក់សាំង Jynneos បង្ការជំងឺអ៊ុតស្វា របស់ក្រុមហ៊ុនឱសថ Bavarian Nordic ។ រូបថត៖ រូបភាព Getty / TTXVN

កាយវិការខាងលើនេះ បើកផ្លូវឲ្យប្រទេសកំពុងអភិវឌ្ឍន៍អាចទទួលបានវ៉ាក់សាំងបង្ការជំងឺអ៊ុតស្វាក្នុងបរិបទដែលប្រទេសជាច្រើនមិនមានបច្ចេកវិទ្យានិងធនធានដើម្បីធ្វើតេស្តយ៉ាងម៉ត់ចត់ចំពោះសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំង។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា ការអនុម័តជាបឋមលើវ៉ាក់សាំងជំងឺអ៊ុតស្វា គឺជាជំហានដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដែលកំពុងរីករាលដាលនៅក្នុងប្រទេសជាច្រើននៅទ្វីបអាហ្រ្វិក៕


ប្រតិកម្មទៅវិញ