វៀតណាមនិងអាមេរិកនាំទំនាក់ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្រ

Chia sẻ
(VOV)_ក្នុងក្របខ័ណ្ឌកម្មវិធីចូលរួមមហាសន្និបាត IPU-132 នា​ព្រឹកថ្ងៃទី៣១ មិនា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បាន​ទទួលជួបសន្ទនាជាមួយលោកស្រី Nancy Pelosy ថ្នាក់ដឹកនាំ​​គណៈបក្ស​អធិបតេយ្យភាព ក្នុងរដ្ឋសភាជាន់ទាប និងគណៈប្រតិភូសភាជាន់ទាប​អាមេរិក។ 
វៀតណាមនិងអាមេរិកនាំទំនាក់ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្រ - ảnh 1
វៀតណាមនិងអាមេរិកនាំទំនាក់ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្រ

          (VOV)_ក្នុងក្របខ័ណ្ឌកម្មវិធីចូលរួមមហាសន្និបាត IPU-132 នា​ព្រឹកថ្ងៃទី៣១ 
មិនា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បាន​ទទួលជួបសន្ទនា
ជាមួយលោកស្រី Nancy Pelosy ថ្នាក់ដឹកនាំ​​គណៈបក្ស​អធិបតេយ្យភាព ក្នុងរដ្ឋសភា
ជាន់ទាប និងគណៈប្រតិភូសភាជាន់ទាប​អាមេរិក។ ប្រធានរដ្ឋសភាវៀតណាម 
លោក Nguyen Sinh Hung និងជាប្រធាន IPU-132 ​បាន​ថ្លែងអំណរគុណចំពោះរដ្ឋ
សភាអាមេរិក ដែលបានមានសេចក្ដីសម្រេចចិត្ត សម្លេង​សកម្ម​គាំទ្រវៀតណាម​ 
ក្នុងការរក្សាស្ថិរភាព សន្តិសុខ និង​សន្តិភាព ​ក៏ដូចជាអំពាវនាវអោយបណ្ដាអង្គ
ការហិរញ្ញវត្ថុវិនិយោគ សហប្រតិបត្តិការជាមួយវៀតណាម។ លោក Nguyen Sinh
Hung បានបង្ហាញ​ជឿជាក់ថា៖ តាមរយៈ​បណ្ដាយន្តការសហប្រតិបត្តិការ សន្ទនា 
ដៃគូ រវាងរដ្ឋសភាទាំងពីរ រដ្ឋាភិបាល​ទាំងពីរ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ 
ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹង​អភិវឌ្ឍន៍ល្អប្រសើពី១ថ្ងៃទៅ១ថ្ងៃ។ រីឯ  លោក
ស្រី Nancy Pelosy បាន​អះអាងថា៖​អាមេរិក និងវៀតណាមមានសក្ដានុភាពជាច្រើន 
ដើម្បីលើកកំពស់ទំ​នាក់ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្រ។ ប្រធានរដ្ឋសភា Nguyen
 Sinh Hung និងលោកស្រី Nancy Pelosy បានឯកភាពអំពីការបង្កើនជំនួបសន្ទនា
 ​ផ្លាស់ប្តូរ​គណៈប្រតិភូគ្រប់ជាន់ថ្នាក់ ចែករំលែកបទពិសោធន៍នីតិបញ្ញាត្តិ ឃ្លាំមើល
 ក៏ដូចជា​បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ខំប្រឹងប្រែងនាំ
តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់ជាង៤០ពាន់លានដុល្លារអាមេរិក…លៗ

ប្រតិកម្មទៅវិញ