ទិដ្ឋភាពនៃពិធីប្រគល់ឌីសឌីវីឌី ជាខ្សែភាពយន្តឯកសារស្តីពីដំណើរការស្វែងរកអដ្ឋិធាតុរបស់ទាហានជើងទឹកលោក James B.Mills |
ឌីសឌីវីឌីមួយនេះគឺរៀបរាប់អំពីដំណើរការនៃការស្វែងរកអដ្ឋិធាតុ របស់បងប្រុសបង្កើតរបស់លោកស្រី Ann Mills-Griffiths ដែលត្រូវស្លាប់ក្នុងអំឡុងពេលសង្គ្រាមនៅតាមឆ្នេរសមុទ្រខេត្ត Nghe An នៃប្រទេសវៀតណាម។
ថ្លែងក្នុងពិធីប្រគល់នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Ha Kim Ngoc បានអះអាងថា ការធ្វើខ្សែភាពយន្តខ្នាតខ្លីនេះ គឺបង្ហាញពីការទទួលស្គាល់របស់រដ្ឋាភិបាលវៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រូពលោកស្រី Griffiths ផ្ទាល់ ក៏ដូចជា POW / MIA នៅក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាមនិងការកសាងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសហរដ្ឋអាមេរិក។
សម្តែងពីអារម្មណ៍នៅពេលឃើញជាក់ស្តែងនូវដំណើរឆ្លងកាត់ការលំបាកក្នុងការស្វែង រកអដ្ឋិធាតុរបស់បងប្រុស លោកស្រី Griffiths បានបញ្ជាក់ថាព្រឹត្តិការណ៍នេះមិនត្រឹម តែមានសារៈសំខាន់ខ្លាំងសម្រាប់គ្រួសាររបស់លោកស្រីប៉ុណ្ណោះទេ ថែមទាំងសម្រាប់ក្រុមគ្រួសារទាំងអស់ដែលកំពុងស្វែងរកទាហានអាមេរិកបាត់ខ្លួន ក្នុងកំឡុងពេលសង្គ្រាម វៀតណាមនិយាយរួម ព្រោះថា ការស្វែងរកអដ្ឋិធាតុបងប្រុសរបស់លោកស្រីត្រូវបរាជ័យច្រើនលើក ហើយគ្រួសាររបស់លោកស្រីដែលធ្លាប់គិតថាមិនអាចរកវាឃើញឡើយ។ ទោះ បីជាយ៉ាងណាក៏ដោយ ទាំងភាគីអាមេរិកនិងភាគីវៀតណាមបានព្យាយាម ស្រាវជ្រាវឯកសារឡើងវិញ ទីបំផុតសម្រេចបានលទ្ធផលល្អ។ អំណោយនេះគឺជានិមិត្តរូបនៃមិត្ត ភាព ជាការផ្សះផ្សារបួសសង្រ្គាម ជួយប្រទេសទាំងពីរកាន់តែខិតមកជិតជាមួយគ្នានិងបន្តសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាក នៃសង្គ្រាម៕