ក្នុងដំណើរទស្សនកិច្ច នេះ ក្រុមការងារបានជួបធ្វើការជាមួយទេសា ភិបាលរងធនាគាកណ្តាលអ៊ីតាលី (BI) លោក Salvatore Rossi និងជួបសម្តែងការគួរសមប្រធានគណៈកម្មាធិការកិច្ចការ បរទេសព្រឹទ្ធសភាអ៊ីតាលី Pier Ferdinando ផងដែរ។ នៅក្នុងបណ្តាជំនួបនេះ ភាគី ទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើសកម្មភាពឃ្លាំមើលហិរញ្ញវត្ថុ ក៏ដូចជាសកម្មភាពពង្រឹងវិស័យហិរញ្ញវត្ថុសមស្របជាមួយបទបញ្ញត្តិរបស់ភាគី នីមួយៗ។ ភាគីទាំងពីរក៏បានឯកភាព ជម្រុញកិច្ចសហប្រតិបត្តិការស្តីពីការបណ្តុះ បណ្តាលកម្មាភិបាលនិងជួយឧបត្ថម្ភបច្ចេកទេសក្នុងការសកម្មភាពឃ្លាំមើលហិរញ្ញ វត្ថុ ជាពិសេស រួមសហការស្រាវជ្រាវនូវបញ្ហាដែលភាគីទាំងពីរមានការយកចិត្ត ទុកដាក់ដូចគ្នា៕