វៀតណាមនិងអ៊ីតាលីបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងបទល្មើស

Chia sẻ

(VOVworld) - ក្នុងដំណើរទស្សនកិច្ចនៅប្រទេសអ៊ីតាលី
ចាប់ពីថ្ងៃទី៨ដល់ទី១១ កក្កដា តាមសេចក្ដីអញ្ជើញរបស់
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ីតាលីលោក Angelino Alfano
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលោក Tran Dai
Quang បានមានជំនួបសន្ទនា និងធ្វើការជាមួយ គណៈ
ប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃអ៊ីតាលី។

(VOVworld) - ក្នុងដំណើរទស្សនកិច្ចនៅប្រទេសអ៊ីតាលីចាប់ពីថ្ងៃទី៨ដល់ទី១១ កក្កដា តាមសេចក្ដីអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ីតាលីលោក Angelino Alfano រដ្ឋមន្រ្តី
ក្រសួងនគរបាលវៀតណាមលោក Tran Dai Quang បានមានជំនួបសន្ទនា និងធ្វើការ
ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃអ៊ីតាលី។នៅទីនេះភាគីទាំង២បាន
វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម
និងក្រសួងមហាផ្ទៃអ៊ីតាលីនាពេលកន្លងទៅ។ភាគីទាំង២បានឯកភាពបង្កើនកិច្ចសហ
ប្រតិបតិ្តការលើវិស័យបង្ការប្រឆាំងបទល្មើស ជាពិសេសគឺបទល្មើសមានការរៀបចំ
បទល្មើសឆ្លងដែន ភេរវកម្ម គ្រឿងញៀន បទល្មើសជួញដូរស្រ្តី​ កុមាជាដើម។នាពេល
ខាងមុខ ភាគីទាំង២នឹងបន្តធ្វើកិច្ចបរចារថែមទៀតដើម្បីឆាប់ចុះហត្ថលេខាលើកិច្ច
ព្រមព្រៀងនិងអនុស្សារណៈយោគយល់មួយចំនួនសំដៅលាតត្រដាងអនុវត្តបណ្ដា
កិច្ចសន្យាទ្វេភាគីប្រកបដោយប្រសិទ្ធិភាព។

វៀតណាមនិងអ៊ីតាលីបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងបទល្មើស - ảnh 1
រដ្ឋមន្រ្តីលោក Tran Dai Quang និងរដ្ឋមន្ត្រី លោក Angelino Alfano ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីអំពីកិច្ចសហប្រតិបតិ្តការបង្ការប្រឆាំងបទល្មើស


បន្ទាប់ពីជំនួបសន្ទនា រដ្ឋមន្រ្តីលោក Tran Dai Quang និងរដ្ឋមន្ត្រីលោក Angelino Alfano បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីអំពីកិច្ចសហប្រតិបតិ្តការបង្ការប្រឆាំងបទល្មើស។

ប្រតិកម្មទៅវិញ