|
វៀតណាមនិងអ៊ីតាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអំពីអាកាសចរណ៍។ (vietnamplus.vn) |
VOV-នាថ្ងៃទី២១មិថុនានៅអ៊ីតាលី អនុរដ្ឋមន្ត្រីក្រសួងគមនាគមដឹកជញ្ជូន
វៀតណាមលោក Pham Quy Tieu និងអនុរដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Bruno
Archi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដឹកជញ្ជូនផ្លូវ
អាកាសចរណ៍។ កិច្ចព្រមព្រៀងបានកំណត់សិទ្ធិនិងការទទួលខុសត្រូវរបស់
បណ្ដាភាគីសមស្របនឹងច្បាប់របស់ប្រទេសនីមួយៗ និងអនុសញ្ញាអន្តរជាតិអំពី
អាកាសចរណ៍ស៊ីវិល ក្នុងនោះមានសិទ្ធិដឹកជញ្ជូនសុវត្ថិភាពនិងសន្តិសុខ
អាកាសចរណ៍ជាដើម។ ថ្លែងមតិនៅពិធី អនុរដ្ឋមន្ត្រីការបរទេសអ៊ីតាលី Bruno
Archi បានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពោលខាងលើជា
មូលដ្ឋានសារវន្តដើម្បីប្រទេសទាំងពីរអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុង
វិស័យអាកាសចរណ៍តាមរយៈនោះរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសក្ដិសមនឹងទំនាក់ទំនងប្រពៃណីពីយូរមក៕