វៀតណាមនិងឡាវត្រៀមរៀបចំឲ្យកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាល

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ ថា ដោយឈរលើ គោលនយោបាយដ៏ឥតងាករេរបស់វៀតណាមដែលយក ចិត្តទុកដាក់ពិសេសនិងផ្ដល់អាទិភាពចម្បងដល់ទំនាក់ទំនងពិសេសជាមួយឡាវនោះ បណ្ដាក្រសួង ស្ថាប័នចាំបាច់ត្រូវដំណើរការយ៉ាងសកម្មនូវកិច្ច ព្រមព្រៀង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំងកិច្ចព្រមព្រៀង ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកនាយក រដ្ឋមន្ត្រីឡាវកាលពីខែកក្កដានិងខែសីហាឆ្នាំ២០២០។
វៀតណាមនិងឡាវត្រៀមរៀបចំឲ្យកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាល - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ TTXVN) 

នារសៀលថ្ងៃទី១៧ វិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុង កិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានាដើម្បីពិនិត្យឡើងវិញនូវកិច្ច សហប្រតិបត្តិការរវាងវៀតណាម-ឡាវ ត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើក ទី៤៣ គណៈកម្មការអន្តររដ្ឋាភិបាលវៀតណាមនិងឡាវ ដែលគ្រោងនឹងប្រារព្ធធ្វើឡើង នាដើមខែធ្នូខាងមុខនៅទីក្រុងហាណូយ។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ ថា ដោយឈរលើគោលនយោបាយដ៏ឥតងាករេរបស់វៀតណាមដែលយក ចិត្តទុកដាក់ពិសេសនិងផ្ដល់អាទិភាពចម្បងដល់ទំនាក់ទំនងពិសេសជាមួយឡាវនោះ បណ្ដាក្រសួង ស្ថាប័នចាំបាច់ត្រូវដំណើរការយ៉ាងសកម្មនូវកិច្ច ព្រមព្រៀង កិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ រួមទាំងកិច្ចព្រមព្រៀង ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនៅវៀត ណាមរបស់លោកនាយក រដ្ឋមន្ត្រីឡាវកាលពីខែកក្កដានិងខែសីហាឆ្នាំ២០២០។ ទន្ទឹមនឹងនោះ ផ្តោត សំខាន់ទៅលើការលើកសំណើរ កសាងទិសដៅសហប្រតិបត្តិការរវាង ប្រទេសទាំងពីរនាពេលខាងមុខ បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនង វៀតណាម-ឡាវផងដែរ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាដឹកនាំឲ្យបណ្ដា ក្រសួង ស្ថាប័ននិងមូលដ្ឋាន ត្រូវប្ដេជ្ញាចិត្តអនុវត្តគម្រោងសហប្រតិបត្តិ ការសំខាន់ៗរវាងប្រទេសទាំងពីរ ព្រមទាំងខិតខំប្រឹងប្រែងត្រៀមរៀបចំឲ្យ បានល្អបំផុតដើម្បីធានាភាពជោគជ័យនៃកិច្ចប្រជុំលើកទី៤៣គណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ តាមនោះជំរុញទំនាក់ទំនងរវាងប្រទេស ទាំងពីរឲ្យមានការរីកចម្រើនយ៉ាងខ្លាំងក្លា ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការ អភិវឌ្ឍនៅតំបន់និងអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ