![វៀតណាមនិងហូឡង់បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យស្រាវជ្រាវទឹកនិងសំណង់ គ្រប់គ្រងកំពង់ផែសមុទ្រ - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2017_04_21/tin trinh dinh dung -anh 2.jpg) |
វៀតណាមនិងហូឡង់បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យស្រាវជ្រាវទឹកនិងសំណង់ គ្រប់គ្រងកំពង់ផែសមុទ្រ |
(VOV)_បន្តដំណើរទស្សនកិច្ចនៅហូឡង់ នាព្រឹកថ្ងៃទី២០មេសា (តាមម៉ោងតំបន់) ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានអញ្ជើញទៅទស្សនា និងបំពេញការងារនៅវិទ្យាស្ថានស្រាវជ្រាវDeltares ជាវិទ្យាស្ថានវិទ្យាសាស្ត្រជួរមុខនៅហូឡង់ ក្នុងវិស័យភូគព្ភសាស្ត្រ បរិស្ថាន និងវាលទំនាប។
ក៏ក្នុងព្រឹកថ្ងៃទី២០មេសាឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានអញ្ជើញទៅបំពេញការងារនៅក្រុមហ៊ុនពិគ្រោះយោបល់ព្រលានយន្តហោៈហូឡង់ (NACO)។
មុននោះ នារសៀលថ្ងៃទី១៩មេសា ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung រួមជាមួយគណៈប្រតិភូរដ្ឋាភិបាលវៀតណាម មានជំនួបធ្វើការជាមួយរដ្ឋអំណាចកំពង់ផែ Rotterdam ដើម្បីស្វែងយល់អំពីបទពិសោធន៍ក្នុងការងារគ្រប់គ្រង អនុវត្ត និងធ្វើអាជីវកម្មកំពង់ផែសមុទ្រផងដែរ៕