វៀតណាមនិងហ្វាំងឡង់សហប្រតិបត្តិការអភិវឌ្ឍន៍នគរឆ្លាត

Chia sẻ
(VOVworld)-ក្នុងសិក្ខាសាលាស្តីអំពី “នគរឆ្លាត-
ដំណោះស្រាយនិងបច្ចេកវិទ្យា របស់ហ្វាំងឡង់”
បានរៀបចំនាថ្ងៃទី២១តុលា 
វៀតណាមនិងហ្វាំងឡង់សហប្រតិបត្តិការអភិវឌ្ឍន៍នគរឆ្លាត - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ​hochiminhcity.gov.vn )

(VOVworld)-ក្នុងសិក្ខាសាលាស្តីអំពី “នគរឆ្លាត-ដំណោះស្រាយនិងបច្ចេកវិទ្យា
របស់ហ្វាំងឡង់” បានរៀបចំនាថ្ងៃទី២១តុលា នៅទីក្រុងហូជីមិញ ភាគខាងត្បូង
វៀតណាម លោក Jan Vapaavouri រដ្ឋមន្រ្តីសេដ្ឋកិច្ចហ្វាំងឡង់បានអះអាងថា ដោយការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា របស់ខ្លួន ក៍ដូចជារាល់តម្រូវការអំពីបញ្ហាគ្រប់
គ្រងថាមពលដោយចីរភាព កសាង នគរទំនើប និងផ្លូវគមនាគមន៍អេឡិកត្រូនិក
កាន់តែកើនឡើងពីមួយថ្ងៃទៅ១ថ្ងៃ វៀតណាមជាដៃគូពោពេញទៅដោយសក្តានុ
ពលរបស់ ហ្វាំងឡង់ ក្នុងការកសាង នគឆ្លាត។ ហ្វាំងឡង់ត្រៀមខ្លួនជាស្រេច ចែករំលែកបទពិសេសនិងបច្ចេកវិទ្យា ទំនើបរបស់ខ្លួន និងក្លាយទៅជាដៃគូរ
គួរឲ្យទុកចិត្តរបស់វៀតណាម ដើម្បីផល ប្រយោជន៍ទៅវិញទៅមករបស់ភាគីទាំង
ពីរ។ លោក Jan Vapaavouri បានចាត់​ទុកថា នាបច្ចុប្បន្នហ្វាំងឡង់មានកិច្ចសហ
ប្រតិបត្តិការជាមួយវៀតណាមលើវិស័យ មួយចំនួនអំពីការអភិវឌ្ឍន៍ហេដ្ឋារចនា
សម្ព័ន្ធ ក្នុងនោះមានការគ្រប់គ្រងទឹកជា ដើម។ ប្រការនេះជាមូលដ្ឋានល្អ សម្រាប់
ភាគីទាំងពីរ បន្តកិច្ចសហ ប្រតិបត្តិការអំពីបច្ចេកវិទ្យាបៃតង Digital អប់រំបណ្តុះ
បណ្តាល ដើម្បីជួយវៀត ណាមកសាង និងអភិវឌ្ឍន៍នគរឆ្លាត និងទីក្រុងបៃតង៕

ប្រតិកម្មទៅវិញ