(VOV)_ស្ថានទូតវៀតណាមបានរួមសហការជាមួយសភាពាណិជ្ជកម្ម និង
ឧស្សាហកម្មខេត្ត Vas របស់ហុងគ្រី រៀបចំសិក្ខាសាលា ស្ដីពី៖ ជំរុញទំនាក់ទំនង
សេដ្ឋកិច្ចពាណិជ្ជកម្ម រវាងវៀតណាម និងទីក្រុងVas ។ ថ្លែងមតិនៅទីនេះ ឯកអគ្គ
រដ្ឋទូតវៀតណាមប្រចាំនៅហុងគ្រី លោក Nguyen Thanh Tuan បានសង្កត់ធ្ងន់ថា៖
សិក្ខាសាលាលើកនេះ ជាឱកាសដើម្បីភាគីទាំងពីរយកយល់គ្នាទៅវិញទៅមក
ស្វែងរកដំណោះស្រាយអោយការជំពាក់ជំពិននាបច្ចុប្បន្ន ហើយស្វែងរកឱកាស
ធ្វើអាជីវកម្មទៀតផង។ រីឯ ប្រធានក្រុមប្រឹក្សាខេត្ត Vas Laszlo Majthenyi បានអះ
អាងថា៖ រដ្ឋអំណាចខេត្ត Vas ស្វាគមន៍ និងបង្កលក្ខណះងាយស្រួលបំផុត សំរាប់
អង្គភាពអាជីវកម្មនៃភាគីទាំងពីរសហប្រតិបត្តិការជាមួយគ្នា។
|
វៀតណាមនិងហុងគ្រីជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម |
ក៏នៅទីនេះ ទីប្រឹក្សាពាណិជ្ជវៀតណាមប្រចាំនៅហុងគ្រី លោក Nguyen
Trung Dung បានអធិប្បាយអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម បរិយា
កាសវិនិយោគអាជីវកម្មនៅវៀតណាម ក៏ដូចជាឱកាសសហប្រតិបត្តិការ រវាង
អង្គភាពអាជីវកម្មនៃភាគីទាំងពីរ៕