វៀតណាមនិងសៀរ៉ាឡេអូនបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ

Chia sẻ
(VOVWORLD) -ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសនីហ្សេរីយ៉ា និងសៀរ៉ាឡេអូន  លោក Pham Anh Tuan  ទើបនឹងបានបង្ហាញសារលិខិតជូនដំណឹងទៅលើប្រធានាធិបតីសៀរ៉ាឡេអូនលោក Ernest Bai Koroma ។  
វៀតណាមនិងសៀរ៉ាឡេអូនបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ - ảnh 1 វៀតណាមនិងសៀរ៉ាឡេអូនបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសនីហ្សេរីយ៉ា និងសៀរ៉ាឡេអូន លោក Pham Anh Tuan  ទើបនឹងបានបង្ហាញសារលិខិតជូនដំណឹងទៅលើប្រធានាធិបតីសៀរ៉ាឡេអូនលោក Ernest Bai Koroma ។ នៅក្នុងជំនួបសន្ទនា ប្រធានាធិបតីលោក Ernest Bai Koroma បានស្នើឱ្យប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការពហុវិស័យដោយផ្តោតលើកសិកម្មនេសាទនិងរ៉ែ។ តំបន់ដែលស៊ីរ៉ាឡេអូនមានសក្តានុពលយ៉ាងធំធេងហើយប្រទេស វៀត ណាមមានបទពិសោធន៍និងកម្លាំងជាច្រើន។ រីឯ ឯកអគ្គរដ្ឋទូត Pham Anh Tuan មានគោលបំណងថា៖រួមចំណែកយ៉ាងសកម្មនិងមានប្រសិទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគនិងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ផ្តោតទៅលើតំបន់ដែលភាគីទាំងពីរមានភាពខ្លាំងដូចជាកសិកម្មនេសាទរ៉ែជាដើម។មុននេះឯកអគ្គរដ្ឋទូត Pham Anh Tuan បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស Siera Leone Samara Karama រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងសន្តិសុខស្បៀងអាហារ សៀរ៉ាឡេអូន និងសន្ទនាជាមួយសហគមន៍វៀតណាមកំពុងរស់នៅក្នុងប្រទេសសៀរ៉ាឡេអូនផងដែរ៕

ប្រតិកម្មទៅវិញ