នៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីទាំងពីររូបបានឯកភាពលើសំណើរអញ្ជើញថ្នាក់ដឹកនាំវៀតណាមទៅបំពេញទស្សនកិច្ច នៅស្រីលង្កាយ៉ាងឆាប់ៗនិងបើកកិច្ចប្រជុំ គណៈកម្មការចម្រុះក្នុងឆ្នាំ២០១៨នេះ។ ដោយបានចាត់ទុកពាណិជ្ជកម្មនិងវិនិយោគ ជាវិស័យសំខាន់ ភាគីទាំងពីរបានឯកភាពទទួលឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ១ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០២០ ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់សហ គ្រាសនៃប្រទេសទាំងពីរស្វែងរកទីផ្សារនិងពន្លឿនការវិនិយោគលើគ្រប់វិស័យ។
ភាគីទាំងពីរក៏បានឯកភាព រឹតចំណងសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅ មកលើបណ្តាវេទិការអន្តរជាតិនិងតំបន់។ ស្រីលង្កាអះអាងថា យកចិត្តទុកដាក់លើ ការរក្សាសន្តិភាព ស្ថិរភាពលើសមុទ្រខាងកើត សេរីភាពនាវាចរណ៍ អាកាសចរណ៍ ដោះស្រាយជម្លោះតាមសន្តិវិធី សមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុ សញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ផងដែរ៕