វៀតណាមនឹងរៀបចំការតាំងពិព័រណ៍គំនូរក្រាហ្វិកនៃបណ្តាប្រទេសអាស៊ានលើកទី២

Chia sẻ
(VOVworld)-ការតាំងពិព័រណ៍គំនូរក្រាហ្វិកនៃបណ្តាប្រទេសអាស៊ានលើកទី២ឆ្នាំ ២០១៦ដោយប្រធានបទ “អាស៊ាន​អត្តសញ្ញាណនៃសិល្បៈ

(VOVworld)-ការតាំងពិព័រណ៍គំនូរក្រាហ្វិកនៃបណ្តាប្រទេសអាស៊ានលើកទី២ឆ្នាំ ២០១៦ដោយប្រធានបទ “អាស៊ាន​អត្តសញ្ញាណនៃសិល្បៈ សាមគ្គីភាពនិងអភិវឌ្ឍន៍” នឹងប្រព្រឹត្តទៅនៅ សារមន្ទីរវិចិត្រសិល្បៈវៀតណាមនាខែមិថុនាខាងមុខ។ ការប្រ ឡងនិងតាំងពិព័រណ៍នេះ គឺជាឱកាសសម្រាប់វិចិត្រករវៀតណាមនិង ប្រទេសអា
ស៊ាននានា ជួបប្រាស្រ័យ ផ្លាស់ប្តូរនិងឧទ្ទេសនាមនូវសមិទ្ធិថ្មីកល្នុង​ការគូរឡើងវណ្ណ
កម្មគំនូរក្រាហ្វិក រួមទាំងឧទ្ទេសនាមអំពីវប្បធម៌ ទឹកដីនិងមនុស្ស របស់ប្រទេស
នីមួយៗក្នុងសហគមន៍រួមសាមគ្គីនិងស្វាហាប់។ នេះគឺជាសកម្មភាព សិល្បៈសំដៅ
បង្កើនការយល់ដឹងនិងសាមគ្គីភាពក្នុងបណ្តាប្រទេសអាស៊ាន ជា ពិសេសនេះជា
ឱកាស​សម្រាប់មហាជនមកទស្សនានូវវណ្ណកម្មគំនូរក្រាហ្វិករបស់ វិចិត្រករមកពី
ប្រទេសអាស៊ាន។​ការប្រឡងនេះគឺសម្រាប់ពលរដ្ឋនៃបណ្តាប្រ ទេសអាស៊ានទាំង
អស់ចូលរួមផងដែរ៕

ប្រតិកម្មទៅវិញ