លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និងលោកឧត្តមសេនីយ៍ត្រី Awang Halbi bin Mohd Yussof រដ្ឋមន្រ្តីក្រសួងការពារជាតិទី២របស់ប្រ៊ុយណេ អញ្ជើញថតរូបទុកអនុស្សាវរីយ៍ (រូបថត៖ TTXVN) |
ក្នុងជំនួបពិភាក្សា រដ្ឋមន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់ថាក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងប្រ៊ុយណេ ត្រូវបានពង្រឹងនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ ទន្ទឹមគ្នានេះ កិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាមនិងស្ថាប័នប្រតិបត្តិច្បាប់របស់ប្រទេសប៊្រុយណេ ត្រូវបានអនុវត្តយ៉ាងពេញលេញនៅគ្រប់ជាន់ថ្នាក់ រួមទាំងយន្តការទ្វេភាគីនិងពហុភាគី ជាពិសេសគឺក្របខ័ណ្ឌនៃអាស៊ាន និងវេទិកាតំបន់និងអន្តរជាតិស្តីពីការបង្ការនិងប្រឆាំងនឹងឧក្រិដ្ឋកម្មផងដែរ។
រដ្ឋមន្រ្តីទាំងពីររូបបានឯកភាពថានាពេលខាងមុខ ភាគីទាំងពីរគប្បីបន្តបង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីរួមចំណែកក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងប្រ៊ុយណេ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី៕