ទិដ្ឋភាពនៃជំនួប (TTXVN) |
ក្នុងជំនួបទាំងនេះ អនុប្រធានរដ្ឋសភាវៀតណាមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប្រ៊ុយណេលើយន្តការតំបន់និងអន្តរជាតិ; ស្នើឱ្យប្រទេសទាំងពីរពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិ បត្តិការ កសាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនិងនិរន្តរភាព; បន្តឯកភាពលើការរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងលើសមុទ្រខាងកើត ធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍរបស់គ្រប់ភាគី លើមូលដ្ឋានច្បាប់អន្តរជាតិ ព្រមទាំងអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយទន្ទឹមនឹងនោះ ខិតខំកសាងក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ។
អំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរនាពេលខាងមុខ អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានស្នើថា ភាគីទាំងពីរសិក្សានិងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងក្រុមប្រឹក្សានីតិប្បញ្ញត្តិប្រ៊ុយណេ Darusalam បង្កើតជាមូលដ្ឋានសម្រាប់ភាគីទាំងពីរជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ លើសពីនេះ លោកអនុប្រធានរដ្ឋសភាសង្ឃឹមយ៉ាងមុតមាំថា ព្រះមហាក្សត្រនិងទីភ្នាក់ងារប្រ៊ុយ ណេនឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មវៀតណាម សហការជាមួយអង្គភាពអាជីវកម្មប្រ៊ុយណេលើវិស័យដូចជា ប្រេង ឧស្ម័ន គីមី ឧស្សាហកម្មហាឡាល់ ទេសចរណ៍; ទាញយកអត្ថប្រយោជន៍ពីតំបន់ពាណិជ្ជកម្មដែលមានសក្តានុពលដូចជា អង្ករ ផលិតផលកសិកម្ម និងជលផល...។
មុននេះ នៅថ្ងៃទី ១០ សីហា អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានទៅទស្សនានិងធ្វើការនៅសាកលវិទ្យាល័យជាតិប្រ៊ុយណេ (UBD) - សាកលវិទ្យាល័យឈានមុខគេរបស់ប្រ៊ុយណេ ដោយស្តេច Hassanal Bolkial ជានាយកសាលាដែលបច្ចុប្បន្នជាប់ចំណាត់ថ្នាក់ទី ៧១ នៅអាស៊ីនិងទី ៣៨៥ លើពិភពលោក៕