វៀតណាមនិងបារាំងបង្កើតទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី

Chia sẻ

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការ ងារនៅបារាំង ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែតុលា ឧប នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung បានអញ្ជើញជួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន François de Rugy; អគ្គនាយកស្ថាប័នអភិវឌ្ឍន៍បារាំង Resmy Rioux; ជួបសម្តែងការគួរសមអនុប្រធានព្រឹទ្ធសភា Philippe Dallier និងជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុន អង្គភាពអាជីវកម្មមួយចំនួនផងដែរ។

នៅក្នុងជំនួបទាំងអស់នេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ នូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង ដែលមានការអភិវឌ្ឍយ៉ាងល្អប្រសើរនាពេលកន្លងទៅ ជាពិសេស ក្នុងឆ្នាំ២០១៨ ដែលប្រទេសទាំងពីរ អបអរសាទរខួបលើកទី៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតនិងរយៈពេល៥ឆ្នាំនៃការចុះហត្ថលេខា ភាពជាដៃគូយុទ្ធសាស្ត្រ។

នាពេលខាងមុខ ឧបនយាករដ្ឋមន្ត្រី លោក Trinh Dinh Dung និងថ្នាក់ដឹកនាំបារាំង សុទ្ធតែអះអាងនូវគោលបំណង បន្តជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងបង្កើនសកម្មភាពនៃក្រុមសមាជិកសភាមិត្តភាពវៀតណាម-បារាំង។ លោកឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung មានបំណងចង់ឲ្យបារាំងមានសម្លេងខ្លាំងក្លាថែមទៀតដើម្បីគាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី៕

ប្រតិកម្មទៅវិញ