នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe នៅក្នុងសន្និសីទកាសែត (រូបថតៈ Chinhphu.vn) |
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានលើកច្បាស់ថា បារាំងជានិច្ចកាលជាដៃគូនាំមុខគេរបស់វៀតណាមនិងមានទីតាំងអាទិភាព ក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមនាបច្ចុប្បន្ន។ ភាគីទាំងពីរក៏បានអះអាងអំពីតួនាទីស្នូលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ នៅក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាព រក្សាយន្តការនូវកិច្ចសន្ទនាយុទ្ធ សាស្រ្តនិងកិច្ចសហប្រតិបត្តិការការពារជាតិរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ព្រមទាំងអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខាជាស្រាប់ជាពិសេសគឺសេចក្តីថ្លែងការណ៍រួមស្តីពីទស្សនៈវិស័យរួមនៃទំនាក់ទំនងការពារជាតិរវាងវៀតណាមនិងបារាំង។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និសីទកាសែត (រូបថតៈ Chinhphu.vn) |
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះគោលជំហររបស់បារាំងនៅក្នុងបញ្ហាសមុទ្រខាងកើត ការគោរពច្បាប់អន្តរជាតិនិងការធានាសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតផងដែរ។
ចំណែកឯនាយករដ្ឋមន្ត្រីបារាំងបានអះអាងជាមួយសារព័ត៌មានថា ដំណើរទស្សនកិច្ចលើកនេះរបស់លោក គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។ ទន្ទឹមជាមួយគ្នានោះ អង្គភាពអាជីវកម្មរបស់បារាំងដែលមានវត្តមាននៅក្នុងប្រទេសវៀតណាមសុទ្ធតែ ជឿជាក់លើកំណើននិងឱកាសសហប្រតិបត្តិការជាមួយវៀតណាមផងដែរ៕