វៀតណាមនឹងបន្តបង្កើនការចូលរួមរបស់ខ្លួនក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១១ ធ្នូ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានជួបពិភាក្សាការងារជាមួយលោក Faisal Shahkar ទីប្រឹក្សាប៉ូលិសអង្គការសហប្រជាជាតិ។

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា វៀតណាមនឹងបន្តបង្កើនការចូលរួមរបស់ខ្លួនក្នុងសកម្មភាពរក្សាសន្តិភាព រួមទាំងវិស័យប៉ូលីស ស្របតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ; ទន្ទឹមនឹងនោះ មានបំណង ចូលរួមយ៉ាងស៊ីជម្រៅ និងជាក់ស្តែងនៅក្នុងដំណើរការអភិវឌ្ឍន៍គោលនយោបាយរបស់អង្គការសហប្រជាជាតិក្នុងវិស័យនេះ។

វៀតណាមនឹងបន្តបង្កើនការចូលរួមរបស់ខ្លួនក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ និងលោក Faisal Shahkar ទីប្រឹក្សាប៉ូលិសអង្គការសហប្រជាជាតិ។ រូបថត៖ VOV

ទីប្រឹក្សាប៉ូលិសលោក Faisal Shahkar បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុងការសម្រេចបាននូវលទ្ធផលល្អក្នុងសកម្មភាពរក្សាសន្តិភាពនិយាយរួម និងសកម្មភាពកងកម្លាំងប៉ូលីសនិយាយដោយឡែក និងមានបំណងចង់បន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយវៀតណាមក្នុងបញ្ហានេះ; អះអាងថា នាយកដ្ឋាននគរបាលត្រៀមខ្លួនជាស្រេចដើម្បីជួយវៀតណាមឱ្យអស់ពីសមត្ថភាពក្នុងដំណើរការរៀបចំកម្លាំង គាំទ្រការបណ្តុះបណ្តាល ហ្វឹកហ្វឺន និងវាយតម្លៃលទ្ធភាព ក៏ដូចជាដំណើរការពង្រាយនាយទាហានទៅកាន់មូលដ្ឋានជាក់ស្តែង៕

ប្រតិកម្មទៅវិញ