វៀតណាមនឹងបង្កលក្ខណៈងាយស្រួលដើម្បីសហគ្រាសនៅខេត្ត Gunma (ជប៉ុន) វិនិយោគចូលវៀតណាម

Chia sẻ
(VOVworld) – នេះគឺជាការអះអាងរបស់ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang ដែលត្រូវបាននាំចេញក្នុងជំនួបសន្ទនា
ជាមួយអភិបាលខេត្ត​ Gunma របស់ជប៉ុន លោក Osawa Massaki
 រួមជាមួយក្រុមអាជីវករខេត្តដែលកំពុង បំពេញទស្សនកិច្ចនៅ
វៀតណាម នាព្រឹកថ្ងៃទី ១៨ កុម្ភៈ នៅទីក្រុងហាណូយ។ 

វៀតណាមនឹងបង្កលក្ខណៈងាយស្រួលដើម្បីសហគ្រាសនៅខេត្ត Gunma (ជប៉ុន) វិនិយោគចូលវៀតណាម - ảnh 1
វៀតណាមនឹងបង្កលក្ខណៈងាយស្រួលដើម្បីសហគ្រាសនៅខេត្ត Gunma (ជប៉ុន) វិនិយោគចូលវៀតណាម (Image: VNA)

(VOVworld) – នេះគឺជាការអះអាងរបស់ប្រធានរដ្ឋវៀតណាម លោក Truong
Tan Sang ដែលត្រូវបាននាំចេញក្នុងជំនួបសន្ទនាជាមួយអភិបាលខេត្ត​ Gunma
 របស់ជប៉ុន លោក Osawa Massaki រួមជាមួយក្រុមអាជីវករខេត្តដែលកំពុង
បំពេញទស្សនកិច្ចនៅវៀតណាម នាព្រឹកថ្ងៃទី ១៨ កុម្ភៈ នៅទីក្រុងហាណូយ។
ប្រធានរដ្ឋវៀតណាមបានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះរបស់
គណៈប្រតិភូមិខេត្ត Gunma ហើយថ្លែងអំណរគុណខេត្ត Gunma ដែលបាន
បង្កលក្ខណៈងាយស្រួលសំរាប់ពលករវៀតណាមចំនួន ៣ ពាន់នាក់ធ្វើនៅ
ខេត្ត។ លោក Truong Tan Sang បានសង្ឃឹមថា៖ កិច្ចសហប្រតិបត្តិការលើ
វិស័យបច្ចេកទេស រវាងវៀតណាមនិងខេត្ត Gunma នឹងមានការបោះជំហាន
លេចធ្លោជាពិសេសបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រ
TPP ត្រូវបានចុះហត្ថលេខា។ រីឯខ្លួនវិញ អភិបាលខេត្ត Gunma លោក Osawa
Massaki បានឲ្យដឹង ថា៖ ដំណើរទស្សនកិច្ចលើកនេះបាននាំមកនូវចំណះដឹង
ច្បាស់លាស់ស្តីពីការ ជ្រើសរើសវៀតណាមគឺជាទីកន្លែងវិនិយោគរបស់ខេត្ត
Gunma នាពេលខាងមុខ ហើយនេះគឺជាឱកាសដើម្បីភាគីទាំងពីរបង្កើនការ
ជួបប្រាស្រ័យសេដ្ឋកិច្ចបើកទូ លាយកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម
និងបច្ចេកវិទ្យា៕ 

ប្រតិកម្មទៅវិញ