វៀតណាមនឹងបើកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិជាបណ្តើរៗ

Chia sẻ
(VOVWORLD) - ទន្ទឹមជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីបានយល់ព្រមបន្តអនុញ្ញាតឱ្យអ្នកជំនាញអ្នកវិនិយោគ អ្នកគ្រប់គ្រងអាជីវកម្ម កម្មករជំនាញចូលមកធ្វើការនិងស្ទាបស្ទង់ការវិនិយោគនិងឱកាសអាជីវកម្មនៅវៀតណាម។ 

នៅសេចក្តីជូនដំណឹងនៃសេចក្តីសន្និដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត COVID-19 កាលពីព្រឹកថ្ងៃទី ៩ ខែមិថុនា លោកនាយករដ្ឋមន្រ្តីបានចាត់តាំងគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត COVID-19 ប្រកាសពីតំបន់ដែលមានសុវត្ថិភាព តាមលក្ខណៈវិនិច្ឆ័យជាក់លាក់ដូចជា ក្នុងរយៈពេល ៣០ ថ្ងៃកន្លងមក មិនមានករណីឆ្លងថ្មីនៅក្នុងសហគមន៍ទេ  ដើម្បីបើកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិជាបណ្តើរៗ ឡើងវិញ ដោយតម្រូវឲ្យធ្វើចត្តាឡីស័កនៅពេលអ្នកដំណើរចូលតាមរយៈជើងហោះហើរទាំងនេះ។

ទន្ទឹមជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីបានយល់ព្រមបន្តអនុញ្ញាតឱ្យអ្នកជំនាញអ្នកវិនិយោគ អ្នកគ្រប់គ្រងអាជីវកម្ម កម្មករជំនាញចូលមកធ្វើការនិងស្ទាបស្ទង់ការវិនិយោគនិងឱកាសអាជីវកម្មនៅវៀតណាម។ លើសពីនេះទៅទៀត បង្កលក្ខណៈងាយស្រួល សម្រាប់អាជីវករនិងបញ្ញវន្តដែលជាជនជាតិវៀតណាម ពលរដ្ឋ វៀតណាមជាសិស្សនិស្សិត មនុស្សចាស់ មនុស្សដែលមកលេងសាច់ញាតិ ធ្វើដំណើរទៅក្រៅប្រទេសផុតសុពលភាព ត្រូវជាប់គាំងនៅបរទេសនិងករណីពិសេសផ្សេងទៀតអាច ត្រឡប់មកប្រទេសវិញផងដែរ៕

ប្រតិកម្មទៅវិញ