វៀតណាមនិងជប៉ុនជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

Chia sẻ
(VOVWORLD) - នាថ្ងៃទី១៧ខែមករា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម អនុរដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung បានអញ្ជើញទទួលជួបជាមួយលោកស្រី Toshiko Abe សមាជិកាសភានិងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅ វៀតណាម ចូលរួមពិធីបុណ្យជប៉ុន-វៀតណាមលើកទី៦។ 
វៀតណាមនិងជប៉ុនជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung អញ្ជើញទទួលជួបជាមួយលោកស្រី  លោកស្រី Toshiko Abe សមាជិកាសភានិងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន 

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងក្តីសោមនាស្សរីករាយ ចំពោះការអភិវឌ្ឍយ៉ាងល្អប្រសើរ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របើកទូលាយ វៀតណាម-ជប៉ុន នាពេលកន្លងទៅ ជាពិសេស គឺក្នុងឆ្នាំ២០១៨ ក្នុងឱកាសប្រទេសទាំងពីររៀបចំពិធីរំលឹកខួបលើកទី៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូត។ ភាគីទាំងពីរបានឯកភាព ជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ក្នុងការពង្រឹងការយល់ដឹង ពីគ្នាទៅវិញទៅមក បង្កើនការជឿទុកចិត្តនយោបាយរវាងថ្នាក់ដឹក នាំនិងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាក្នុងកិច្ចសហប្រតិបត្តិការ វៀត ណាម-ជប៉ុនលើគ្រប់វិស័យ ឲ្យមានការអភិវឌ្ឍកាន់តែស៊ីជម្រៅប្រកប ដោយប្រសិទ្ធភាពជាងទៀតនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ