វៀតណាមនិងកម្ពុជារួមគ្នាថែរក្សានិងពូនជ្រុំទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរថែមទៀត

Chia sẻ
(VOVWORLD) - ក្នុងជំនួបនេះ អគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចតេជោ ហ៊ុន សែន   បានអញ្ជើញពិភាក្សាអំពីស្ថានភាពរបស់បក្សនីមួយៗនិងប្រទេសនីមួយៗ។ 
វៀតណាមនិងកម្ពុជារួមគ្នាថែរក្សានិងពូនជ្រុំទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរថែមទៀត - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong (រូបថត៖ VOV)

នាថ្ងៃទី ២៧ ខែមិថុនា ក្នុងឱកាសអបអរសាទរខួប ៧១ ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (CPP) (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) ខួប៥៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា និងក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នីតិកាលទី ១៥ របស់ប្រទេសកម្ពុជាប្រកបដោយជោគជ័យយ៉ាងល្អប្រសើរ  អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះ រាជាណា ចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

ក្នុងជំនួបនេះ អគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចតេជោ ហ៊ុន សែន   បានអញ្ជើញពិភាក្សាអំពីស្ថានភាពរបស់បក្សនីមួយៗនិងប្រទេសនីមួយៗ។ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់លើអត្ថន័យ និងសារៈសំខាន់នៃចំណងសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកដ៏ធំធេងរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា ដោយអះអាងរួមគ្នាថែរក្សា និងពូនជ្រុំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត និងបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការស្របតាមទិសដៅដែលភាគីទាំងពីរបានកំណត់។

វៀតណាមនិងកម្ពុជារួមគ្នាថែរក្សានិងពូនជ្រុំទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរថែមទៀត - ảnh 2អគ្គលេខាបក្ស លោក Nguyen Phu Trong ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច តេជោ ហ៊ុនសែន (រូបថត៖ VOV)

ថ្នាក់ដឹកនាំទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះសារសំខាន់នៃឆ្នាំមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ២០២២។ ជាពិសេស នាពេលថ្មីៗនេះ ភាគីទាំងពីរបានសម្របសម្រួលរៀបចំប្រកបដោយជោគជ័យពិធីអបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី៤៥ នៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០មិថុនា១៩៧៧-២០មិថុនា២០២២)  របស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន  ដែលព្រឹត្តិការណ៍នេះ ត្រូវបានសាធារណៈមតិនៃប្រទេសទាំងពីរនិងមិត្តភក្តីអន្តរជាតិវាយតម្លៃខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ