កិច្ចប្រជុំបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ (រូបថត៖ VOV) |
នាថ្ងៃទី ២២ ធ្នូ កិច្ចប្រជុំលើកទី ១៨ នៃគណៈកម្មាធិការចម្រុះវៀតណាម - កម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកទេស និងពិធីផ្លាស់ប្តូរលិខិតូបករណ៍នៃការផ្តល់សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមចំនួន ២ ស្តីពីព្រំដែនគោក រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម - ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។
ធ្វើការវាយតម្លៃអំពីព្រឹត្តិការណ៍នេះ ការសែត Khmer Times បានដកស្រង់សម្តីរបស់អនុប្រធានគណៈ កម្មាធិការកិច្ចការព្រំដែនជាតិកម្ពុជា ( CBAC) លោកស្រី កុយ ពិសី ដោយបានលើកឡើងថា ប្រទេសទាំង ២ បានឈានដល់ “ពេលវេលាជាប្រវត្តិសាស្ត្រ” នៅពេលបានផ្លាស់ប្តូរលិខិតូបករណ៍នៃការផ្តល់សច្ចាប័នលើ “សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែន ឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា” (សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០១៩) និង “ពិធីសារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជា ណាចក្រកម្ពុជា” (ពិធីសារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែន) ដែលត្រូវបានតំណាងនៃប្រទេសទាំងពីរចុះហត្ថលេខានាថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៩ នៅទីក្រុងហាណូយ។
អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Le Hoai Trung បានគូសបញ្ជាក់ថាព្រឹត្តិការណ៍នាថ្ងៃទី ២២ ធ្នូនេះ បានរួមចំណែកពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាឱ្យឈានដល់កម្ពស់ថ្មីមួយទៀត។ សន្ធិសញ្ញាទាំង ២ ច្បាប់ដែលបានចូលជាធរមាន បានបង្ហាញនូវការប្តេជ្ញាចិត្តនិងសុច្ឆន្ទៈរបស់ទាំង វៀតណាមនិងកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនរួម៕