វៀតណាមនិងEUនាំទំនាក់ទំនងសហប្រតិបតិ្តការឡើងកំពស់ថ្មី

Chia sẻ

(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋ
មន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung
ប្រធានគណៈកម្មាធិការអឺរ៉ុប(EC) លោក Jose Manuel
Durao Barroso នាថ្ងៃទី២៥ សីហា បានមកដល់ទីក្រុង
ហាណូយ ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅ
វៀតណាម។

វៀតណាមនិងEUនាំទំនាក់ទំនងសហប្រតិបតិ្តការឡើងកំពស់ថ្មី - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក​ Nguyen Tan Dung (ខាងស្ដាំ)
និងប្រធានគណៈកម្មាធិការអឺរ៉ុបលោក  Jose Manuel Durao Barroso

(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម
លោក Nguyen Tan Dung ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jose Manuel Durao
Barroso នាថ្ងៃទី២៥ សីហា បានមកដល់ទីក្រុងហាណូយ ចាប់ផ្ដើមដំណើរទស្សនកិច្ច
ជាផ្លូវការនៅវៀតណាម។ដំណើរទស្សនកិច្ចលើកនេះរបស់លោក Barroso ប្រព្រឹត្តទៅ
ក្នុងកាលៈទេសៈ​ ដែលទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងEUកំពុងអភិវឌ្ឍន៍យ៉ាង
ខ្លាំងក្លា។ការដែលភាគីទាំង២ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌដៃគូនិងកិច្ច
សហប្រតិបតិ្តការលើគ្រប់វិស័យ (PCA)បានបង្កើតមូលដ្ឋានគតិយុត្តដើម្បីនាំទំនាក់ទំ
នងទ្វេភាគីឈានចូលដំណាក់កាល់ថ្មី១ ដែលមានទ្រង់ទ្រាយដ៏ធំទូលាយជាងមុន។
ភាគីទាំង២ក៏បានបញ្ចប់វង់ចរចារចំនួន៨ស្ដីពី​កិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីរវាងវៀត
ណាមនិងEUដោយទទួលបានលទ្ធផលដ៏សកម្មនិងប្ដេជ្ញាសម្រេចកិច្ចចរចារនេះនា
ខែតុលាខាងមុខ។
ក្នុងឱកាសនេះ ដែលអ្នកនិពន្ធនៃវិទ្យុសំលេងវៀតណាមមានបទសរសេរដោយ
ចំណងជើងថា EU វៀតណាមរួមគ្នាឆ្ពោះទៅអនាគត។សូមអញ្ជើញលោកអ្នកនាង
តាមដានស្ដាប់បន្ទាប់ពីផ្នែកព័ត៏មាន។

ប្រតិកម្មទៅវិញ