វៀតណាមនិង ADB បង្កើនទំនាក់ទំនងដើម្បីគោលដៅអភិវឌ្ឍន៍រួម

Chia sẻ
(VOV)_ទេសាភិបាលធនាគារជាតិវៀតណាម លោក Nguyen Van Binh បានជួបសន្ទនាលោក Eric Sidgwick នាយកធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) ប្រចាំនៅវៀតណាម នាថ្ងៃទី១៤ កញ្ញា នៅទីក្រុងហាណូយ។
វៀតណាមនិង ADB បង្កើនទំនាក់ទំនងដើម្បីគោលដៅអភិវឌ្ឍន៍រួម - ảnh 1
វៀតណាមនិង ADB បង្កើនទំនាក់ទំនងដើម្បីគោលដៅអភិវឌ្ឍន៍រួម

(VOV)_ទេសាភិបាលធនាគារជាតិវៀតណាម លោក Nguyen Van Binh បាន
ជួបសន្ទនាលោក Eric Sidgwick នាយកធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) ប្រចាំ
នៅវៀតណាម នាថ្ងៃទី១៤ កញ្ញា នៅទីក្រុងហាណូយ។ នៅទីនេះ លោក ​Eric
Sidgwick បានវាយតំខ្ពស់ និងគាំទ្ររាល់គោលនយោបាយ របស់រដ្ឋាភិបាល​ និង
ធនាគារជាតិ ​រយៈពេលកន្លងទៅ ក្នុងការងារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ​ជំរុញកំណើន
 និងកាត់បន្ថយហានីភ័យ ពីវិបត្តិសេដ្ឋកិច្ចសកល។ លោក Eric Sidgwick ក៏បាន
សន្យារួមសហការជាមួយធនាគារជាតិ និងរដ្ឋាភិបាលវៀតណាម ដើម្បី​អភិវឌ្ឍន៍
ថែមទៀតឧត្តមភាពរបស់ ADB ដូចជា៖ ផ្តល់គំរោងការណ៍ ពិគ្រោះ​យោបល់​គោលនយោបាយ និងជួយឧបត្ថម្ភបច្ចេកទេស។ ទេសាភិបាលធនាគារ​ជាតិវៀតណាម 
លោក Nguyen Van Binh បានអះអាងថា៖ រដ្ឋាភិបាល​វៀតណាម​ និងធនាគារជាតិ
 ជានិច្ចកាលគោរព និងអភិវឌ្ឍន៍ទំនាក់ទំនង​លើគ្រប់វិស័យរវាងវៀតណាមនិង ADB ៕

ប្រតិកម្មទៅវិញ