វៀតណាមធ្វើតេស្តចាក់វ៉ាក់សាំងបង្ការ COVID-19 លើសត្វកណ្តុរ

Chia sẻ
(VOVWORLD) - យោងតាមប្រភពព័ត៌មានពីគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19, គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ៤ ឧសភា វៀតណាមមិនមានករណីឆ្លងថ្មី COVID-19 ឡើយ។ 
វៀតណាមធ្វើតេស្តចាក់វ៉ាក់សាំងបង្ការ COVID-19 លើសត្វកណ្តុរ - ảnh 1 រូបថតៈ ក្រសួងសុខាភិបាលវៀតណាម

ហេតុដូច្នេះ ក្នុងរយៈពេល ១៨ ថ្ងៃបន្តបន្ទាប់ វៀតណាមគ្មានករណីឆ្លងថ្មីនៅក្នុងសហគមន៍ទេ។ ចំនួនករណីវិជ្ជមាន ជាមួយវីរុស SARS-CoV-2 ទាំងអស់ រហូតទល់ពេលនេះគឺមានចំនួន ២៧១ ករណីដែលក្នុងនោះមាន ២១៩ ករណីត្រូវបានព្យាបាលជាសះស្បើយ ហើយគ្មានអ្នកណាម្នាក់បានស្លាប់ឡើយ។

ទាក់ទិនទៅនឹងការងារស្រាវជ្រាវវ៉ាក់សាំងប្រឆាំងនឹង COVID-19 នៅវៀតណាម នាថ្ងៃទី ៣ ឧសភា ក្រុមហ៊ុនចំកាត់  VABIOTECH នៃក្រសួងសុខាភិបាល បានប្រកាសថា ខ្លួនបានចាប់ផ្តើមជំហានដំបូងនៃការធ្វើតេស្តសាកល្បងវ៉ាក់សាំងបង្ការ COVID-19។ ឥឡូវនេះ វ៉ាក់សាំងកំពុងបានចាក់សាកល្បងលើសត្វកណ្តុរ ដើម្បីវាយតម្លៃលើលទ្ធភាពផលិតអង្គបដិប្រាណប្រឆាំងនឹងវីរុស SARS-CoV-2។ នេះគឺជាដំណាក់កាលដំបូងនៃការផលិតវ៉ាក់សាំង បន្ទាប់ពី ២-៣ សប្តាហ៍ខាងមុខ គ្រោងនឹងមានលទ្ធផលនៃការឆ្លើយតបភាពស៊ាំសុវត្ថិភាព។ លទ្ធផលនៃការស្រាវជ្រាវដំបូងនេះ គឺជាកិច្ចសហការរបស់អ្នកវិទ្យាសាស្ត្រមកពីក្រុមហ៊ុនចំកាត់ VABIOTECH និងសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។ លោកវេជ្ជបណ្ឌិត Do Tan Dat នាយកក្រុមហ៊ុនចំកាត់ VABIOTECH បានឲ្យដឹងថា៖ “នេះគឺជាជំហានដំបូងដើម្បីវាយតម្លៃថា តើអង់ទីករអាចបង្កើតភាពស៊ាំលើសត្វដែរឬអត់? នេះគឺជាជំហានសំខាន់បំផុត។ ជំហានបន្ទាប់ ប្រសិនបើទទួលបានជោគជ័យ យើងនឹងជ្រើសរើសបេក្ខជននោះ ដើម្បីការសិក្សាស្រាវជ្រាវបន្ត បង្កើតដំណើរការផលិតកម្ម ខ្នាតមន្ទីរពិសោធន៍ រហូតដល់មានខ្នាតធំជាង ដែលអាចវាយតម្លៃបន្ថែមទៀតលើសត្វ អំពីលក្ខណៈសុវត្ថិភាពក៏ដូចជាការឆ្លើយតបភាពស៊ាំនិងលទ្ធភាពការពាររបស់វ៉ាក់សាំងដែរ”។

នេះជាលើកដំបូងហើយដែលអ្នកផលិតវ៉ាក់សាំងវៀតណាមបានស្រាវជ្រាវផលិតវ៉ាក់សាំងដោយដើមទុនពីមូលនិធិវិនិយោគក្នុងប្រទេស តាមរបៀបថ្មីបំផុតនិងអាចទាក់ទងផ្ទាល់នឹងពិភពលោក។

បច្ចុប្បន្ននេះ មានអ្នកអភិវឌ្ឍន៍វ៉ាក់សាំងប្រមាណ ៧០-៨០ នាក់នៅលើពិភពលោកកំពុងស្រាវជ្រាវក្នុងដំណាក់កាលស្រដៀងគ្នានៅវៀតណាម ពោលគឺធ្វើតេស្តលើសត្វកណ្តុរ។ លើសពីនេះទៅទៀត មានក្រុមហ៊ុនចំនួន ៨ បានឈានទៅមុខយ៉ាងលឿនដោយបានចាក់សាកល្បងទាំងលើរាងកាយមនុស្សនិងសត្វផងដែរ៕

ប្រតិកម្មទៅវិញ