វៀតណាមធានានូវសមភាពក្នុងការទទួលបានបច្ចេកវិទ្យាឌីជីថល

Chia sẻ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៥៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងហ្សឺណែវ អនុប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ លោក Cung Duc Han បានថ្លែងនៅក្នុងសម័យសន្ទនាជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ស្តីពីបច្ចេកវិទ្យាដែលកំពុងរីកចម្រើន និងជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីភាពក្រីក្រខ្លាំង និងសិទ្ធិមនុស្ស។

វៀតណាមធានានូវសមភាពក្នុងការទទួលបានបច្ចេកវិទ្យាឌីជីថល - ảnh 1គណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំលើកទី ៥៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

នៅក្នុងកិច្ចសន្ទនាជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Volker Türk ស្តីពីបច្ចេកវិទ្យាដែលកំពុងរីកចម្រើន អនុប្រធានគណៈប្រតិភូ លោក Cung Duc Han បានចែករំលែកថា ការធានាឱ្យមានសមភាពលទ្ធភាពទទួលបានបច្ចេកវិទ្យាឌីជីថល គឺជាអាទិភាពរបស់ វៀតណាម ហើយប្រជាជនទាំងអស់សុទធតែទទួលបានផលប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល។ កម្មវិធីកំណែទម្រង់ឌីជីថលជាតិរបស់វៀតណាមមានគោល បំណងបង្រួញគម្លាតឌីជីថលតាមរយៈការពង្រីកការចូលប្រើអ៊ីនធឺណិត ទៅកាន់តំបន់ជនបទ និងតំបន់ជួបការលំបាក លើកកម្ពស់សមត្ថភាពបច្ចេកទេសឌីជីថល និងបង្កើនការជួយឧបត្ថម្ភដល់ក្រុមងាយរងគ្រោះ។ លោក Cung Duc Han បានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការលើកកម្ពស់សិទ្ធិមនុស្សក្នុងបរិបទនៃបដិវត្តន៍ឌីជីថល ជាពិសេសការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃអ៊ីនធឺណិត និងបញ្ញាសិប្បនិមិត្ត (AI) ...។

បន្ទាប់មក នៅក្នុងកិច្ចសន្ទនាជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិស្តីពីភាពក្រីក្រខ្លាំង និងសិទ្ធិមនុស្ស អនុប្រធានគណៈប្រតិភូ លោក Cung Duc Han បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរួមដៃគ្នាក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ៕

ប្រតិកម្មទៅវិញ