វៀតណាមទទួលតំណែងជាប្រធានគណៈកម្មាធិការអាស៊ានប្ដូរវេននៅ​អាហ្សង់ទីន

Chia sẻ
(VOVWORLD) - ឯកអគ្គរដ្ឋទូតលោក Dang Xuan Dung បានអះអាងថា និងផ្ដល់អាទិភាពបំផុត ដើម្បីអនុវត្តន៍ភារកិច្ចជាប្រធាន ACBA ប្ដូវវេនប្រកបដោយជោគជ័យ។
វៀតណាមទទួលតំណែងជាប្រធានគណៈកម្មាធិការអាស៊ានប្ដូរវេននៅ​អាហ្សង់ទីន - ảnh 1 ឯកអគ្គរដ្ឋទូតហ្វីលីពីន Linglingay F. Lacanlale (ទី ៣ ពីឆ្វេង) ប្រគល់តំណែងប្រធានគណៈកម្មការអាស៊ាននៅអាហ្សង់ទីនជូនឯកអគ្គរដ្ឋទូតវៀតណាមលោក Dang Xuan Dung (រូបថត៖ Vov)

នាថ្ងៃទី ២២ ខែមករា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីនលោក Dang Xuan Dung បានទទួលតំណែងប្រធានគណៈកម្មាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅ ទីក្រុង Buenos Aires (ACBA) ពី ឯកអគ្គរដ្ឋទូតហ្វីលីពីន លោកស្រី Linglingay F. Lacanlale ។ អញ្ជើញចូលរួមពិធីនេះ មានវត្តមានឯកអគ្គរដ្ឋទូត ភារធារីនៃប្រទេសចំនួន៥ ដែលជាសមាជិកអាស៊ានប្រចាំនៅអាហ្សង់ទីន រួមមាន៖  ម៉ាឡេស៊ី ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម។

អញ្ជើញថ្លែងនៅទីនេះ លោក Dang Xuan Dung បានអបអរសាទរលោកស្រី Linglingay F. Lacanlale ដែលបានសម្រេចល្អនូវតួនាទីជាប្រធាន ACBA ប្ដូរវេន។ លោកបានវាយតម្លៃខ្ពស់ចំពោះរាល់ព្រឹត្តិការណ៍ដែលស្ថានទូត ហ្វីលីពីនបានរៀបចំឡើង ក្នុងរយៈពេល ៦ ខែកន្លងទៅ។ ឯកអគ្គរដ្ឋទូតលោក Dang Xuan Dung បានអះអាងថា និងផ្ដល់អាទិភាពបំផុត ដើម្បីអនុវត្តន៍ភារកិច្ចជាប្រធាន ACBA ប្ដូវវេនប្រកបដោយជោគជ័យ។ លោក ឯកអគ្គរដ្ឋ បានសន្យាថានឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សំដៅជំរុញសកម្មភាពរបស់ក្រុម ដោយផ្អែកលើស្មារតីសាមគ្គីភាព ផ្សារភ្ជាប់អាស៊ាន ព្រមទាំងបង្កើនទំនាក់ទំនងសហប្រតិបត្តិការជាមួយអាហ្សង់ទីនលើគ្រប់វិស័យ ជាពិសេសគឺពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌៕

ប្រតិកម្មទៅវិញ