វៀតណាម-ថៃរួមគ្នាគ្រប់គ្រងនិងឃ្លាំមើលសកម្មភាពរុករកជលផលលើសមុទ្រ

Chia sẻ
(VOVworld)-នាថ្ងៃទី២៤កញ្ញា អនុប្រធាននាយកដ្ឋាន
អាស៊ី នៃក្រសួងការបរទេស ថៃ Tanee Sangrat និង
អគ្គកុងស៊ុលថៃប្រចាំនៅក្រុងហូជីមិញ Papimon

(VOVworld)-នាថ្ងៃទី២៤កញ្ញា អនុប្រធាននាយកដ្ឋានអាស៊ី នៃក្រសួងការបរទេស
ថៃ Tanee Sangrat និងអគ្គកុងស៊ុលថៃប្រចាំនៅក្រុងហូជីមិញ Papimon Suwanna
-phongse បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang ស្តីពី ការនេសាទ
ជលផលនៅតំបន់ត្រួតស៊ីគ្នារវាងវៀតណាមជាមួយថៃ។ នៅជំនួបធ្វើ​ការនេះ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីសេចក្តីកំណត់គោលនយោបាយច្បាប់រវាង ប្រទេស
ទាំងពីរក្នុងការធ្វើអាជីវកម្មធនធានសមុទ្រ និងបណ្តាបញ្ហាសហប្រតិបត្តិ​លើវិស័យ
ជលផលរវាងខេត្ត Kien Giang និងព្រះជាណាចក្រថៃនាពេលខាងមុខ ។ ភាគី
ទាំងពីរបានស្នើរឲ្យស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពិរ ត្រូវបង្កើនការ​ងារផ្សព្វ
ផ្សាយឲ្យអ្នកនេសាទយល់ច្បាស់អំពីច្បាប់អន្តរជាតិ ច្បាប់សមុទ្រ ក៏ដូច ជាឃ្លាំមើល
រាល់សកម្មភាពធ្វើអាជីវកម្មធនធានសមុទ្រនៅតំបន់ត្រួតស៊ីគ្នារវាង វៀតណាម
ជាមួយថៃផងដែរ។ ភាគីទាំងពីរក៏បានសំណូពរឲ្យកម្លាំងប្រតិបត្តិច្បាប់ របស់ប្រ
ទេសទាំងពីរ កុំប្រើអំពើហឹង្សាចំពោះអ្នកនេសាទដែលកំពុងមានសកម្ម ភាពនេ
សាទត្រីនៅតំបន់ត្រួតស៊ីគ្នារវាងវៀតណាមជាមួយថៃ។ រួមជាមួយគ្នានោះ ប្រទេស
ទាំងពីរគប្បីបង្កើតខ្សែ​ Hotline ដើម្បីដោះស្រាយបន្ទាន់និងជួយអ្នកនេសាទដែល
ជួបឧបត្តហេតុលើសមុទ្រជាពិសេសនៅតំបន់ត្រួតស៊ីគ្នារវាងវៀតណាមជាមួយថៃ
ផងដែរ៕

ប្រតិកម្មទៅវិញ