|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh |
(VOV)_នាថ្ងៃទី១៤ មករា ឆ្លើយសំនួរបស់អ្នកយកព័ត៍មានអំពីប្រតិកម្មរបស់ វៀតណាម ចំពោះអំពើភេវកម្ម ដែលកើតមានឡើង នាថ្ងៃទី១៤ មករា នៅទីក្រុង
Jakarta -ឥណ្ឌូនេស៊ី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh
បានលើកច្បាស់ថា៖
“ វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាអំពើភេរវកម្ម នាថ្ងៃទី១៤ មករាឆ្នាំ
២០១៦ នៅទីក្រុង Jakarta -ឥណ្ឌូនេស៊ី បណ្ដាលអោយមនុស្សជាច្រើនត្រូវស្លាប់
និងរងរបួស។ យើងខ្ញុំសូមផ្ញើការចែករំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតចំពោះរដ្ឋា
ភិបាលឥណ្ឌូនេស៊ី និងគ្រួសារជនរងគ្រោះនានា ហើយជឿជាក់យ៉ាងខ្លាំងថា ជន
ល្មើសទាំងនេះនឹងទទួលការកាត់ទោសយ៉ាងសក្តិសមបំផុត។
បន្ទាប់ពីរឿងហេតុនេះកើតមានឡើង ស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Jakarta
បានបង្កើតខ្សែទូរស័ព្ទ Hotline + 628 111 61025 ដើម្បីជួយឧបត្ថម្ភជនរងគ្រោះជាជនជាតិវៀតណាម។ តាមព័ត៍មានពីស្ថានទូតវៀតណាមថា៖រហូតមកដល់ពេល
នេះ គ្មានព័ត៍មានណាថា ជនវៀតណាមត្រូវស្លាប់និងរងរបួសទេ៕”