វៀតណាមត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយ WWF ក្នុងដំណាក់កាលថ្មី

Chia sẻ

(VOVWORLD) - កាលពីរសៀលថ្ងៃទី ១៦ មីនា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Tran Hong Ha  បានទទួលជួបជាមួយអគ្គនាយិកានៃអង្គការអន្តរ ជាតិសម្រាប់ការអភិរក្សធម្មជាតិ (WWF) លោកស្រី Kirsten Schuijt។ 

វៀតណាមត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយ WWF ក្នុងដំណាក់កាលថ្មី - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha  ទទួលជួបជាមួយអគ្គនាយិកានៃអង្គការអន្តរ ជាតិសម្រាប់ការអភិរក្សធម្មជាតិ (WWF) លោកស្រី Kirsten Schuijt។ (រូបថត៖ VGP)

ថ្លែងមតិនៅទីនេះ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចរួម ដំណើរជាមួយអង្គការ WWF ក្នុងដំណាក់កាលថ្មី ជាមួយនឹងវិធីអភិក្រមថ្មីដើម្បីអនុវត្តន៍ គោលដៅរួមអំពីការអភិរក្សធម្មជាតិក្នុងដំណាក់កាលបច្ចុប្បន្ន។ យោងតាមលោកឧប នាយករដ្ឋមន្ត្រី Tran Hong Ha អង្គការ WWF អាចសាកពិសោធន៍នូវគំនិតផ្តួចផ្តើម និង អាទិភាពជាសកល ក្នុងការអភិរក្សធម្មជាតិ និងជីវៈចម្រុះនៅក្នុងប្រទេសវៀតណាមផ្ទាល់ រួម ចំណែកដោះស្រាយបញ្ហាធំៗក្នុងការ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការរស់នៅដោយសុវត្ថិភាពជាមួយគ្រោះមហន្តរាយធម្មជាតិ។ តាមនោះ ធ្វើជាក់ស្ដែងភាវូប នីយកម្មនូវគំនិតផ្តួចផ្តើម "អភិរក្សធម្មជាតិ ដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីអភិរក្សធម្មជាតិ"។

ចំណែកឯលោកស្រី Kirsten Schuijt បានសង្កត់ធ្ងន់ថា វៀតណាមមានតួនាទី នាំមុខក្នុងកិច្ចខិតខំប្រឹងប្រែងតំបន់និងសកលលើការអភិរក្សធម្មជាតិ។ WFF សង្ឃឹម ថា នាពេលខាងមុខ នឹងមានកាលានុវត្តភាពបន្ថែមទៀត ដើម្បីសហប្រតិបត្តិការជា មួយវៀតណាម ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញការអភិរក្សធម្មជាតិ និងជីវចម្រុះនៅ ទូទាំងពិភពលោក។ យោងតាមលោកស្រី Kirsten Schuijt អង្គការ WWF នឹងដាក់ឲ្យ ដំណើរការគម្រោងថ្មីមួយចំនួនអំពីការអភិរក្សជីវចម្រុះ ការការពារព្រៃឈើ និងការ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ