លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោកស្រី Samantha Power អគ្គនាយិកា USAID។ (រូបថត៖ VGP/Nhat Bac) |
វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយសហរដ្ឋអាមេរិកបន្តជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយឲ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្តែង លើគោលការណ៍ដែលអាមេរិកគាំទ្រជានិច្ចចំពោះប្រទេសវៀតណាមដ៏រឹងមាំ ឯករាជ្យ វិបុលភាព ហើយគោរពអធិបតេយ្យភាព បូរណភាពដែនដី និងរបបនយោបាយរបស់
គ្នាទៅវិញទៅមក។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh កាលពីរសៀលថ្ងៃទី ១០ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នៅពេល
ទទួលជួបលោកស្រី Samantha Power អគ្គនាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់
ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ USAID បន្តជំរុញការជួយឧបត្ថម្ភប្រទេសវៀតណាមក្នុងការ
ជំនះផលវិបាកនៃសង្គ្រាម ជាពិសេសក្នុងការសម្អាតជាតិគីមីពុលពណ៌លឿងទុំ/
ឌីអុកស៊ីត និងការបោសសំអាតគ្រាប់បែកមីន; ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការក្នុង
ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ សុខាភិបាល អប់រំ ការអភិវឌ្ឍធនធាន
មនុស្សប្រកបដោយគុណភាពខ្ពស់ ជួយសាកលវិទ្យាល័យ Fulbright វៀតណាមឱ្យ
ក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់; ជំរុញការផ្លាស់ប្តូរបៃតង និងការ
ផ្លាស់ប្តូរឌីជីថល។
រីឯខ្លួនវិញ លោកស្រី Samantha Power បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម ដែលបានសហការយ៉ាងជិតស្និទ្ធ
ជាមួយ USAID ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគម្រោងដែលផ្តល់មូលនិធិ
ដោយសហរដ្ឋអាមេរិក ព្រមទាំងបានសន្យាបន្តជំរុញកិច្ចសហប្រតិបត្តិការ និងការ
ជួយឧបត្ថម្ភដល់វៀតណាម ជាពិសេសលើវិស័យដែលបានលើកឡើងដោយលោក
នាយករដ្ឋមន្ត្រី៕