វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយ EU កសាងគំរូសហ​ប្រតិបត្តិការគំ​រូ​ស្តីពី​ការផ្លាស់ប្តូរបៃតង

Chia sẻ
(VOVWORLD) - លោកបានស្នើឲ្យ EU ជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះវៀតណាម កាត់បន្ថយគម្លាតផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងសង្កត់ធ្ងន់ថាការអនុវត្តប្រកបដោយប្រសិទ្ធភាព JETP នឹងជាសក្ខីភាពមួយចំពោះគំរូកិច្ចសហប្រតិបត្តិការនេះ។
វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយ EU កសាងគំរូសហ​ប្រតិបត្តិការគំ​រូ​ស្តីពី​ការផ្លាស់ប្តូរបៃតង - ảnh 1រដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son (កណ្ដាល) បានចូលរួមកិច្ចប្រជុំ IPMF-3 នៅទីក្រុង Brussels ប្រទេសបែលហ្សិក ថ្ងៃទី ២ ខែកុម្ភៈ។ រូបភាព៖ ក្រសួងការបរទេស

នាថ្ងៃទី ២ ខែកុម្ភៈ នៅរដ្ឋធានី Brussels (បែលហ្សិក) វេទិការដ្ឋមន្ត្រីឥណ្ឌូប៉ាស៊ីហ្វិកលើកទីបី (IPMF-3) បានប្រព្រឹត្តទៅជាផ្លូវការ។ វេទិកាឆ្នាំនេះមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសមកពីប្រទេសជាង ៧០ ក្នុងនោះមានប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប (EU) ចំនួន ២៧ និងបណ្តាប្រទេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមជាមួយនឹងថ្នាក់ដឹកនាំនៃអង្គការក្នុងតំបន់ និងអន្តរជាតិជាច្រើន។

ក្នុងកិច្ចពិភាក្សាតុមូលដែលមានប្រធានបទថា "ការផ្លាស់ប្តូរបៃតង - ភាពជាដៃគូសម្រាប់អនាគតប្រកបដោយចីរភាព" បណ្ដារដ្ឋមន្ត្រីបានផ្តោតសំខាន់លើការពិភាក្សាអំពីដំណោះស្រាយដែលទាក់ទងនឹងការងើបឡើងវិញនៃសេដ្ឋកិច្ច និងការឆ្លើយតបទៅនឹងការផ្លាស់ប្តូរអាកាសធាតុ ដោយធានានូវសុវត្ថិភាព សន្តិសុខថាមពល យុត្តិធម៌សង្គម និងតួនាទីរបស់ទំនាក់ទំនងភាពជាដៃគូEU-ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ក្នុងសុន្ទរកថាបើកកិច្ចពិភាក្សាខាងលើ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងការផ្លាស់ប្តូរបៃតងយ៉ាងខ្លាំងក្លា ចាប់ពីសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ក្នុងឆ្នាំ ២០២១ នៅទីក្រុង Glasgow ស្កុតឡេន ចក្រភពអង់គ្លេស រហូតដល់ការក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនបីដំបូងគេដែលបង្កើតភាពជាដៃគូផ្លាស់ប្តូរថាមពល (JETP)។ លោករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយ EU កសាងគំរូសហប្រតិបត្តិការគំរូស្តីពីការផ្លាស់ប្ដូឬបៃតង។ លោកបានស្នើឲ្យ EU ជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះវៀតណាម កាត់បន្ថយគម្លាតផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងសង្កត់ធ្ងន់ថាការអនុវត្តប្រកបដោយប្រសិទ្ធភាព JETP នឹងជាសក្ខីភាពមួយចំពោះគំរូកិច្ចសហប្រតិបត្តិការនេះ។

នាថ្ងៃដដែល (ថ្ងៃទី ២ ខែកុម្ភៈ) រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ាន និងសមាជិក EU ចំនួន ២៧ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី ២៤ (AEMM-24) នៅទីក្រុង Brussels៕

ប្រតិកម្មទៅវិញ