|
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Cao Duc Phat មានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Ibrahim Mahleb |
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ច ចូលរួមសន្និសីទអភិវឌ្ឍន៍
សេដ្ឋកិច្ចអេហ្ស៊ីប ( EEDC) ដែលបានប្រព្រឹត្តពីថ្ងៃទី១៣ដល់ថ្ងៃទី១៥មិនា នៅទីក្រុង
Sharm El Sheikh រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Cao
Duc Phat បានអះអាងថា៖ ដោយមានប្រពៃណីសហប្រតិបត្តិការពីយូរណាស់មកហើយ វៀតណាមជានិច្ចកាលប្រកៀកស្មាជាមួយប្រជាជនអេហ្ស៊ីប ក្នុងគ្រប់កាលះ
ទេសះ ហើយត្រៀមខ្លួនជាស្រេចចែករំឡែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច
និងកសាងប្រទេសជាតិ។
ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចនៅអេហ្ស៊ីបលើកនេះ នារសៀលថ្ងៃ
ទី១៤ មិនា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Cao Duc
Phat មានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Ibrahim Mahleb ផងដែរ៕