វៀតណាមត្រៀមខ្លួនជាស្រេចក្លាយទៅជាសមាជិកក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ

Chia sẻ
(VOVWORLD) -ដើម្បីក្លាយទៅជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខនោះវៀតណាមត្រូវទទួលបានការគាំទ្រយ៉ាងហោចណាស់គឺ ២ ភាគបី ក្នុងចំណោមប្រទេសជាសាជិកទាំង ១៩៣ នៃអង្គការសហប្រជាជាតិ។
វៀតណាមត្រៀមខ្លួនជាស្រេចក្លាយទៅជាសមាជិកក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ - ảnh 1 លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

នាថ្ងៃទី៧ ខែមិថុនា ខាងមុខ សម័យប្រជុំលើកទី ៧៣ មហាសន្និបាតអង្គការ សហប្រជាជាតិនឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខចំនួន ៥អាសនៈ ក្នុងនោះមានអាសនៈមួយសម្រាប់ក្រុមបណ្ដា ប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ហើយវៀតណាមកំពុងជាបេក្ខជនតំណាងតែមួយគត់នៃ ក្រុមនេះ។

ក្នុងឱកាសនេះ អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអាមេរិកបានសំភាសន៍ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ តាមលោក Dang Dinh Quy ថា ដើម្បីក្លាយទៅជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខនោះវៀតណាមត្រូវទទួលបានការគាំទ្រយ៉ាងហោចណាស់គឺ ២ ភាគបី ក្នុងចំណោមប្រទេសជាសាជិកទាំង ១៩៣ នៃអង្គការសហប្រជាជាតិ។ លោកបានថ្លែងថា៖

"រហូតមកដល់ពេលនេះ វៀតណាមគឺជា បេក្ខជនតំណាងតែមួយគត់នៃ អាស៊ី-ប៉ាស៊ីហ្វិក។ វៀតណាមទទួលបានការគាំទ្រ និងការសន្យាជា លាយលក្ខណ៍អក្សររបស់ប្រទេសជាង ១០០ និងការគាំទ្រជាសម្លេងរបស់ប្រទេសចំនួនពី ៣០ ទៅ ៤០ ផ្សេងៗទៀត។ ពិតណាស់ថា យើងមានឱកាសដ៏ធំធេង ដើម្បីក្លាយទៅជាសមាជិកក្រុមប្រឹក្សាសន្តិសុខនៃអង្គារសហប្រជាជាតិ ក្នុងការបោះឆ្នោតខាងមុខ"៕

ប្រតិកម្មទៅវិញ