សម័យពិភាក្សារួមប្រចាំឆ្នាំនៃគណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គម មនុស្សធម៌ និងវប្បធម៌ ក្នុងសម័យប្រជុំលើកទី ៧៧ របស់មហាសន្និបាតអង្គការសហប្រជាជាតិ។ (រូបថត៖ VOV) |
តាងនាមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងសុន្ទរកថាអំពីបញ្ហាសម្រាប់ការអភិវឌ្ឍសង្គម។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានចែករំលែកពីការព្រួយបារម្ភរបស់អាស៊ាន ចំពោះបញ្ហាប្រឈមជាសកលនាបច្ចុប្បន្ន ដោយសង្កត់ធ្ងន់ថា នេះជាពេលវេលាដែលសហគមន៍អន្តរជាតិត្រូវដាក់ការអភិវឌ្ឍសង្គមជាមជ្ឈភាពនៃយុទ្ធសាស្ត្រស្តារឡើងវិញ ដើម្បីលើកកម្ពស់ភាពខ្លួនទីពឹងខ្លួន ជីវភាពរស់នៅប្រកបដោយចីរភាព និងសុខុមាលភាពរបស់ប្រជាជន។ ឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា អាស៊ានប្តេជ្ញាបន្តជំរុញការអភិវឌ្ឍសង្គម អនុវត្តចក្ខុវិស័យអាស៊ានឆ្នាំ ២០២៣ ផែនការសកម្មភាពហាណូយ និងឯកសារពាក់ព័ន្ធផ្សេងៗទៀតរបស់អាស៊ាន សំដៅកសាងសហគមន៍អាស៊ានមួយប្រកបដោយភាពខ្លួនទីពឹងខ្លួន បរិយាប័ន្ន ដោយមិនទុកឲ្យនរណាម្នាក់នៅពីក្រោយ។
លើសពីនេះទៅទៀត អាស៊ានក៏បានអះអាងនូវការប្តេជ្ញាយ៉ាងខ្លាំងក្លាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយអង្គការសហប្រជាជាតិ តាមរយៈការជំរុញការតភ្ជាប់និងបំពេញបន្ថែមរវាងចក្ខុវិស័យសហគមន៍អាស៊ាន ជាមួយរបៀបវារៈឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីកសាងអនាគតដ៏ល្អប្រសើរនិងប្រកបដោយចីរភាពជាងមុន៕