ទិដ្ឋភាពនៃជំនួប |
ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក លោក Pham Ngoc Minh បានអះអាងថា វៀត ណាមតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាពជាមួយរាជរដ្ឋាភិបាល ប្រជាជននិងកងទ័ពនៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៅទៀត វៀតណាមនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីថែរក្សា ពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរដោយឥតឈប់ឈរ។ ចំណែកឯលោកឧត្តមសេនីយ៍ On Sok-khon បានជម្រាបនូវលទ្ធផលការងាររបស់គណៈប្រតិភូជាមួយស្ថាប័នជាច្រើននៃក្រសួងការ ពារប្រទេសវៀតណាម។ លោកនាយឧត្តមសេនីយ៍រូបនេះបានសង្កត់ធ្ងន់ថា កម្ពុជានឹងពង្រឹងនិងអភិវឌ្ឍចំណងសាមគ្គីភាពនិងមិត្តភាពជាមួយ វៀតណាមជានិច្ច៕