វៀតណាមដណ្តើមជើងឯក Robocon អាស៊ី-ប៉ាស៊ីហ្វិកជាលើកទី៦

Chia sẻ
(VOVWORLD) -នារសៀលថ្ងៃទី២៧សីហា នៅទីក្រុងតូក្យូ (ជប៉ុន) ក្រុមជម្រើសជាតិ Robocon វៀតណាមទទួលបានជ័យជំនះក្នុងវគ្គផ្តាច់ព្រ័ត្រ Robocon អាស៊ី-អាគ្នេយ៍ ចំពោះ មុខគូប្រជែងម៉ាឡេស៊ី ទទួលបានពានរង្វាន់ជើងឯកលើកទី៦ឲ្យវៀតណាម។ 
វៀតណាមដណ្តើមជើងឯក Robocon អាស៊ី-ប៉ាស៊ីហ្វិកជាលើកទី៦ - ảnh 1 វៀតណាមដណ្តើមជើងឯក Robocon អាស៊ី-ប៉ាស៊ីហ្វិកជាលើកទី6 

មុននឹងមានវត្តមាននៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ វៀតណាមទទួលបានជ័យជំនេះជាបន្ត បន្ទាប់ចំពោះគួប្រជែងដូចជាស្រីលង្កា ឥណ្ឌា ជប៉ុន។ ក្រុមជម្រើសជាតិ Robocon វៀតណាមឆ្នាំនេះ មានសមាជិក១៣នាក់ដែលជានិស្សិតទើបនឹងទទួលបានជ័យ លាភីជើងឯក Robocon ទូទាំងប្រទេស ប្រព្រឹត្តទៅនៅខេត្ត Ninh Binh ភាគខាង ជើងវៀតណាម។ ការប្រឡង Robocon អាស៊ី ប៉ាស៊ីហ្វិក សម្រាប់និស្សិតមកពី មហាវិទ្យាល័យនានាក្នុងតំបន់ ដោយសម្ព័ន្ធសមាគមផ្សាយសម្លេងនិងទូរទស្សន៍ អាស៊ី ប៉ាស៊ីហ្វិក (ABU) រៀបចំឡើង៕

ប្រតិកម្មទៅវិញ