ក្រុមទាត់សីជម្រើសជាតិក្នុងការប្រកួតនៅបារាំង (រូបថតៈ TTXVN) |
ពានរង្វាន់ជើងឯកទាត់សីពិភពលោកលើកនេះ ដោយមានការចូលរួមពីក្រុមទាត់សីចំនួន ១៥ ក្រុម ដែលជាសមាជិកនៃសហព័ន្ធកីឡាទាត់សីអន្តរជាតិ (ISF)។ បញ្ចប់ការប្រកួតប្រជែងថ្ងៃដំបូង (ថ្ងៃទី ២១ សីហា) ក្នុងវិញ្ញាសាបុរសទោល ឈ្មោះ Ho Phuoc Sang អត្តពលិក មកពីខេត្ត Dong Thap បានឈ្នះចូលក្នុងប្រកួតផ្តាច់ព្រ័ត្ត។ បន្ទាប់មក Ho Phuoc Sang បានឈ្នះទាំងពីរប្រកួត លើគូប្រជែងរបស់ក្រុមចិន ដោយបានការពារតំណែងជើងឯកពិភពលោកប្រកបដោយជោគជ័យ ដែលវៀត ណាមដណ្តើមបានកាលពី ២ ឆ្នាំមុននៅហុងកុង (ចិន)។
ក្នុងថ្ងៃប្រកួតទី ២ ក្រុមទាត់សីជម្រើសវៀតណាម ដែលចូលវិញ្ញាសា គូបុរស-នារី រួមមានអត្តពលិកបុរស - នារី ២ រូបគឺ Tran Ngoc Hai និង Trinh Thi Nga ក៏បានឈ្នះគូប្រកួតប្រជែងចិនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តនិងឈ្នះគូ ហុងកុង នៅវគ្គផ្តាច់ព្រ័ត្រ។ លោក Tran Ngoc Hai បានចែករំលែកថា៖ “អារម្មណ៍របស់ខ្ញុំនាពេលនេះគឺសប្បាយចិត្តយ៉ាងខ្លាំងណាស់ ព្រោះថា មុននឹងចូលប្រកួត ខ្ញុំគិតថាខ្ញុំមិនអាចប្រកួតប្រជែងបានទេ ប៉ុន្តែ ដោយសារមានការយកចិត្តទុកដាក់របស់មិត្តរួមក្រុមនិងក្រុមគ្រូពេទ្យ ខ្ញុំបានក្រោកឡើងដើម្បីការប្រលង នាំមកនូវភាពរុងរឿងជូនមាតុភូមិ។ ក្នុងការប្រកួតលើកទី ២ ជាមួយហុងកុង ខ្ញុំមានអារម្មណ៍ថា ងាយស្រួលជាងមុន ដោយសារការប្រកួតលើកមុន ខ្ញុំហាក់ដូចជាមិនទាន់សមជាមួយនឹងវិធីលែងរបស់គូប្រជែងឡើយ”។
នាថ្ងៃទី ២៣ ខែសីហា អត្តពលិកទាត់សីវៀតណាមបានចូលរួមប្រកួតជាគូបុរស - នារីជាបន្តផងដែរ៕