វៀតណាមឈានដល់គោលដៅទទួលភ្ញៀវទេសចរអន្តរជាតិពី ១២.៥ ដល់ ១៣ លាននាក់

Chia sẻ

(VOVWORLD) - សិក្ខាសាលាស្ដីពីការអនុវត្តការគ្រប់គ្រងរដ្ឋនៃវិស័យទេសចរណ៍ឆ្នាំ ២០២៣ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២១ ខែធ្នូ នៅទីក្រុងហាណូយ។

ថ្លែងមតិក្នុងសន្និសីទនេះ នាយករងនៃនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម លោក Pham Van Thuy បានឲ្យដឹងថា បន្ទាប់ពីរយៈពេល ២ ឆ្នាំនៃការរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ វិស័យទេសចរណ៍វៀតណាមបានងើបឡើងវិញ និងពន្លឿនល្បឿន សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់។ ក្នុងឆ្នាំ២០២៣ ក្រោយរយៈពេល១០ខែ ចំនួនភ្ញៀវអន្តរជាតិមកវៀតណាមបានលើសពីផែនការ។ វិស័យទេសចរណ៍បានស្នើឱ្យបង្កើនគោលដៅទទួលភ្ញៀវអន្តរជាតិដល់ ១២,៥ ដល់ ១៣លាននាក់។ រូបភាពទេសចរណ៍វៀតណាមត្រូវបានលើកកំពស់ និងកំណត់ទីតាំងកាន់តែច្បាស់នៅលើផែនទីពិភពលោក ហើយការប្រកួតប្រជែងបន្តមានភាពប្រសើរឡើង។

អំពីភារកិច្ចដែលត្រូវអនុវត្តនាពេលខាងមុខ វិស័យទេសចរណ៍ជាតិវៀតណាមបានសង្កត់ធ្ងន់លើការងារពង្រឹងការគ្រប់គ្រងតំបន់ទេសចរណ៍ និងគោលដៅនានា អភិរក្ស និងលើកកម្ពស់តម្លៃធម្មជាតិ និងវប្បធម៌ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព; លើកទឹកចិត្តឱ្យមានការចូលរួមរបស់ប្រជាជន និងធុរកិច្ចក្នុងការកសាងបរិយាកាសទេសចរណ៍វប្បធម៌ អរិយធម៌ មិត្តភាព និងរាក់ទាក់រួសរាយ "ប្រជាពលរដ្ឋម្នាក់ៗជាឯកអគ្គរដ្ឋទូតទេសចរណ៍"៕

ប្រតិកម្មទៅវិញ