(VOV)_នារសៀលថ្ងៃទី ២៨ មេសា អនុប្រធានរដ្ឋវៀតណាមលោកស្រីNguyen
Thi Doan បានទទួលជួបសន្ទនាជាមួយគណប្រតិភូសមាជិកសភា ដែលបាន ចូលរួម កិច្ចប្រជុំ គណៈកម្មាធិការបណ្ដាបញ្ហាសភាក្នុងសម្ព័ន្ធអន្តរសភា francophonie ( APF) ដឹកនាំដោយលោក Robert Aubin សមាជិកសភាកាណាដា ប្រធានគណៈ កម្មាធិ ការ បណ្ដាបញ្ហាសភា APF ។ នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Doan បានវាយតំ
លៃខ្ពស់នូវតួនាទីរបស់អង្គការ francophonie ( OIF ) ក្នុងការជួយឧបត្ថម្ភប្រទេសប្រើ
ភាសាបារាំង ពង្រឹងនីតិរដ្ឋ ពង្រីកប្រជាធិបតេយ្យ ដោះស្រាយវិបត្តិ និងជំលោះក្នុង
រយៈពេលកន្លងទៅ។ អនុប្រធានរដ្ឋ Nguyen Thi Doan ក៏បានអះអាងថា៖វៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយសហគមន៍ francophonie ក្នុង គោលនយោបាយកិច្ចការបរទេសរបស់ខ្លួន សម្ដែងជំនឿជឿជាក់ថា៖ APF នឹងបន្តជា
ស្ថាប័នពិគ្រោះយោបល់ របស់អង្គការ francophonie …ល។
|
អនុប្រធានរដ្ឋ Nguyen Thi Doan ជួបសន្ទនាជាមួយគណប្រតិភូសមាជិកសភា(TTXVN) |
រីឯ លោក Robert Aubin បានវាយតំលៃខ្ពស់ការរួមវិភាគទានរបស់វៀតណាម ក្នុងកិច្ចប្រជុំលើកនេះ ក៏ដូចជាការរួមវិភាគទានក្នុងការអភិវឌ្ឍន៍រួមរបស់សហគមន៍ francophonie ក្នុងរយៈពេលកន្លងទៅ និងឯកភាពជាមួយអនុប្រធានរដ្ឋ អំពីការជំរុញ ខ្លាំងការអភិវឌ្ឍន៍ភាសាបារាំង…។ល៕