អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan ជាមួយថ្នាក់ដឹកនាំ និងតំណាងប្រទេសជាសមាជិកសហគមន៍Francophonie។ (រូបថត៖ TTXVN) |
ក្នុងឱកាសចូលរួមកិច្ចប្រជុំនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បន្តមានជំនួបជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងអង្គការអន្តរជាតិ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងពហុភាគីជាមួយដៃគូនានា។
នៅក្នុងជំនួបជាមួយប្រធានាធិបតីសេណេហ្សេណាល់ លោក Macky Sall អនុប្រធានរដ្ឋបានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយសេណេហ្សេណាល់។ ដើម្បីបន្តជំរុញទំនាក់ទំនងទ្វេភាគីនោះ ប្រទេសទាំងពីរគប្បីបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់។ មេដឹកនាំទាំងពីររូបបានឯកភាពថា ចាំបាច់ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យស៊ីជម្រៅថែមទៀតលើគ្រប់វិស័យ ផ្តល់អាទិភាពលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីឲ្យបានឆាប់ៗ បង្កើតក្របខ័ណ្ឌគតិយុត្តសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរ បង្កើនការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិនិងតំបន់។
អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan និងប្រធានាធិបតីសេណេហ្គាល់លោក Macky Sall។ (រូបថត៖ TTXVN) |
នៅក្នុងជំនួបជាមួយប្រធានាធិបតីសហព័ន្ធស្វីស លោក Ignazio Cassis អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងទៅ។ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការនៅបណ្តាវេទិកា និងអង្គការពហុភាគី ចូលរួមដោះស្រាយបញ្ហាសកលទាក់ទិនដល់សន្តិភាព សន្តិសុខ សន្តិសុខស្បៀងអាហារ ថាមពល ការប្រែប្រួលអាកាសធាតុ សន្តិសុខប្រភពទឹកជាដើម។
អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan និងប្រធានាធិបតីសហព័ន្ធស្វីស លោក Ignazio Cassis ។ (រូបថត៖ TTXVN) |
ក្នុងអំឡុងពេលប្រព្រឹត្តទៅសន្និសីទនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានជួបសន្ទនាជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron; ប្រធានាធិបតីស្លូវេនី លោក Borut Pahor; លោក Ali Bongo Ondimba ប្រធានាធិបតី Gabon; នាយករដ្ឋមន្ត្រីទុយនីស្ទីន លោកស្រី Najla Bouden; លោក Xavier Bettel នាយករដ្ឋមន្ត្រី Luxembourg; នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau; អភិបាលទីក្រុង Quecbec (កាណាដា) លោក Francois Legault និងអគ្គលេខាធិការសហគមន៍ Francophonie លោក Louise Mushikiwabo៕